កូន​ស្រី​មហាសេដ្ឋី​វៀតណាម ជិះ​យន្តហោះ​ឯកជន​មក​ស្រុក​វិញ តេស្ត​ឃើញ​អវិជ្ជមាន Covid-19 ក្រោយព្យាបាល

  • 2020-03-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​រយៈ​ពេល​សម្រាក​ព្យបាល​ជាង​២​សប្ដាហ៍ លទ្ធផល​តេស្ត​ឡើង​វិញ​លើក​ទី​២ របស់​កូន​ស្រី​មហាសេដ្ឋី​វៀតណាម​បាន​ឃើញ​ថា កំពុង​មាន​លទ្ធផល​អវិជ្ជមាន​ជាមួយ​មេរោគ Covid-19។

កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ​នេះ កញ្ញា Tien Nguyen ដែល​ជា​កូន​ស្រី​ពៅ​របស់​មហាសេដ្ឋី​វៀតណាម លោក Johnathan Hanh Nguyen បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ក្រោយ ពេល​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​អ៊ីតាលី។ ដោយ​ខ្លាច​ថា​ឆ្លង​ទៅ​អ្នក​ដទៃ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ បាន​ប្រើ​យន្តហោះ​ឯកជន​ដើម្បី​ហោះ​ចូល​វៀតណាម​វិញ។

ក្រោយ​ពេល​ព្យាបាល​បានជាង​២​សប្ដាហ៍ កាល​ពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​មីនា​កន្លង​ទៅ​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន Tien Nguyen បានប្រាប់​អ្នក​គ្រប់​គ្នា​ថា ការ​ធ្វើ​តេស្ត​ឡើង​វិញ​លើក​ទី​២​របស់​នាង​គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ ហើយ​នាង​បាន​ថ្លែង​អំណរគុណ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​មើល​ថែ​ទាំ​នាង​​​នា​ពេល​កន្លង​៕

អានបន្ត៖ ​ វៀតណាម​បិទរោង​កុន ក្លឹបរាត្រី ហាង​ខារ៉ាអូខេ ហាងហ្គេម បន្ថែម​ពី​ការ​បិទ​សាលា ដើម្បី​ទប់ Covid-19

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;