រាំញាក់ជាមួយ កែវ​ វាសនា​ មួយបទសិន​ លើកក្រោយកាន់តែអស្ចារ្យ!

  • 2020-03-20 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក កែវ វាសនា ថា​នឹង​កាត់​បន្ថយ​ការ​ផលិត​បទចម្រៀង​បែប​មនោ​សញ្ចេតនា ហើយ​ងាក​មក​ធ្វើ​បទ​ចម្រៀង​បែប​រាំវង់​ និងបទកន្ដ្រាក់អារម្មណ៍​វិញ​ម្ដង ដើម្បី​ឆ្លើយ​តប​ទីផ្សារ​បច្ចុប្បន្ន។

តារា​ចម្រៀង​ប្រុស​មាឌ​តូច​ស្ដើង សំឡេង​ពីរោះ​រូប​នេះ បាន​ប្រាប់​សប្បាយ​ថា ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ទៅ​រូប​លោក​នឹង​ខិតខំ​និពន្ធ និង​ច្រៀង​ឲ្យ​បាន​ច្រើន​លើ​បទ​ចម្រៀង​បែប​រាំ​ញាក់ និង​កន្ទ្រឹម​ជាដើម ព្រោះ​លោក​មើល​ឃើញ​ថា សព្វថ្ងៃ​អ្នក​គាំទ្រ​លោក​ភាគ​ច្រើន​ចូល​ចិត្ត​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ ហើយឆ្លើយតបតម្រូវការយុវវ័យ។

លោក កែវ វាសនា បន្ថែម​ថា​លោក​សោកស្ដាយ​ដែល​ពុំ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ផលិត​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ ដោយសារ​​លោក​​រវល់​នឹង​មុខ​ជំនួញ​ និង​កូន​ៗ​របស់​លោក​នៅ​ផ្ទះ។

តែ​យ៉ាង​ហោច​ណាស់​លោក​ក៏​ផលិត​បាន​បទ​ចម្រៀងញាក់​កន្ត្រាក់​អារម្មណ៍​មួយ​បទ​ដែរ ហើយ​សង្ឃឹម​ថា​ប្រិយមិត្ត​​ពេញ​ចិត្ត និងរាំលេងទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ គឺ​បទ"ស្រឡាញ់​ស្រី​តឿ"។

តោះ...ប្រិយមិត្ត​កុំ​អោយ​ខាត​ពេល​យូរ​សូម​ទស្សនា​ឈុត​ខ្លះ​ៗ​ក្នុង​បទ​នេះ​ទាំង​អស់​គ្នា៖

តារា​ចម្រៀង​វ័យ​ក្មេង តែ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំក្នុង​ការ​ច្រៀង និង​សម្ដែង​ក្នុង​ MV ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ លោក កែវ​ វាសនា​ សង្ឃឹម​ថា បទ​"ស្រឡាញ់​ស្រី​តឿ"​ដែល​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដូច​បទ"ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ" របស់​លោក​ដែលបានច្រៀង​កន្លង​មក​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;