ការសិក្សាថ្មី៖ ក្រៅពី​អាការៈ​ដូច​ផ្ដាសាយ រោគសញ្ញា​វីរុស​កូរ៉ូណា​ដំបូង​អាចមាន​សភាព​បែបនេះ

  • 2020-03-20 06:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ធម្មតា រោគ​សញ្ញា​ដំបូងៗ​​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា មាន​លក្ខណៈ​​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ ព្រោះ​ថា​វីរុស​ប្រភេទ​នេះ​​បាន​​វាយ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​សួត​មនុស្ស ដែល​បណ្ដាល​ឲ្យ​ពួក​គេ​មាន​អាការៈ​ដូចជា ពិបាក​ដក​ដង្ហើម គ្រុន​ក្ដៅ ឈឺ​បំពង់​ក និង​ឈឺ​ទ្រូង​ជា​ដើម។ យ៉ាង​ណា​មិញ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​រាករូស ច្រើន​ជាង​រោគ​សញ្ញា​​​​​​​​​ដូចជា​ផ្ដាសាយ​គ្រុន​ក្ដៅ។

ក្នុង​ការ​សិក្សា​​របស់​អាមេរិក​​ផ្នែក​ក្រពះ​ពោះវៀន បាន​ស្រាវជ្រាវ​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា ២០៤​នាក់ ដែល​ពួក​គេ​បាន​ពិសោធ មាន​​​ចំនួន ៤៨,៥% ដែល​រោគ​សញ្ញា​ដំបូង​គឺ​​ជា​ការ​រាក​រូស ក្អួត ឬ​​​ចុក​ពោះ។ ក្រុម​អ្នក​ជំនាញ បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា វីរុស​កូរ៉ូណា​អាច​បង្ក​ជា​រោគ​សញ្ញា​ដំបូង​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រពះ​ពោះវៀន មុន​នឹង​បង្ហាញ​រោគ​សញ្ញា​នៅ​ផ្លូវ​ដង្ហើម ហើយ​ប្រភេទ​រោគ​សញ្ញា​​ដូច​នេះ​គឺ​មាន​​​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ជាង​អ្នក​ជំងឺ​​ដទៃ​ទៀត។ លោក​វេជ្ជ​បណ្ឌិត Brennan Spiegel ដែល​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ បាន​សង្កត់​​ធ្ងន់​ថា គួរ​តែ​មាន​ការ​បញ្ចូល​​ការ​​រាករូស ​ជា​​រោគ​សញ្ញា​ដំបូង​នៃ​អ្នក​ឆ្លង​រីរុស​កូរ៉ូណា ព្រោះ​​​អ្នក​ដែល​កើត​ហើយ​មាន​រោគ​សញ្ញា​នេះ​មាន​អត្រា​មរណភាព​ខ្លាំង​ជាង​​គេ​បំផុត៕

ប្រភព៖ MSN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;