ប្រទះឃើញសត្វក្តាន់មួយក្បាល ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ
- 2020-03-23 08:35:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញសត្វក្តាន់មួយក្បាល ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ
ចន្លោះមិនឃើញ
ក្រុមការងារល្បាតក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ស្ថិតក្នុងខេត្តក្រចេះ បានប្រទះឃើញសត្វក្តាន់មួយក្បាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ខណៈដែលពួកគាត់កំពុងដើរល្បាតក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។ វាពិតជារឿងកម្រណាស់ដែលបានប្រទះឃើញសត្វក្តាន់ដោយផ្ទាល់ភ្នែកបែបនេះ។
សត្វក្តាន់ជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជជាសកល ហើយត្រូវបានគេសន្មត់ថា បានផុតពូជក្នុងប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ពេលដែលប្រភេទសត្វនេះត្រូវបានគេរកឃើញថាមានវត្តមានឡើងវិញក្នុងប្រទេសកម្ពុជាក្នុងខេត្តក្រចេះ។
មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើខេត្តក្រចេះ អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា បានធ្វើការរួមគ្នាដើម្បីការពារសត្វក្តាន់ដែលនៅសេសសល់ទាំងនេះ ឱ្យបានគង់វង្ស៕
ប្រភព៖ WWF-Cambodia