ក្រសួងបង្ហាញគេហទំព័រសម្រាប់តាមដានជំងឺកូវីដ១៩ នៅកម្ពុជា

  • 2020-03-27 08:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា រួម​ជា​មួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាន​បង្កើត​គេហទំព័រ​មួយ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួក​ក្នុង​ការ​តាម​ដាន​ព័ត៌មាន​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅកម្ពុជា។

គេហទំព័រ​នេះ មាន​បង្ហាញព័ត៌មាន​លម្អិត​ពីជំងឺកូវីដ១៩ នៅកម្ពុជា ដើម្បី​តាម​ដាន​សូម​ចុះ​នៅ​ទី​នេះ https://covid19-map.cdcmoh.gov.kh/

យោងតាម​ក្រសួងសុខាភិបាល​ គិត​ត្រឹមល្ងាច​ថ្ងៃ​ទី ២៦ មីនា ២០២០ ចំនួន​អ្នក​កើត​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​មាន​ចំនួន ៩៨​នាក់ (ថ្មី ២នាក់) ១៣ រាជធានី-ខេត្ត អ្នក​កំពុង​ផ្ទុក​ជំងឺ ៨៧នាក់ អ្នក​ជា​សះស្បើយ ១១នាក់ អ្នក​ស្លាប់ គ្មាន ក្នុង​នោះ​ជនបរទេស​មាន​ចំនួន៦០ ខ្មែរ ៣៨នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;