សម្តេច ហ៊ុន សែន ប្រកាស​ហាមឃាត់មិន​ឱ្យ​នាំចេញអង្ករស និងស្រូវ ទៅបរទេសឡើយ

  • 2020-03-30 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ប្រកាស​ក្នុងសន្និសីទ​កាសែត​នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២០នេះ អំពីហាមឃាត់​មិនឱ្យនាំអង្ករស និងស្រូវ ចេញទៅប្រទេសក្រៅឡើយ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក អំឡុងមានវិបត្តិកូវីដ១៩នេះ។ វិធានការនេះ នឹងធ្វើឡើង​ចាប់ពីថ្ងៃទី៥ ខែមេសាខាងមុខ។

សម្តេចបន្ថែម​ថា ដោយឡែក អង្ករក្រអូប គឺត្រូវបាន​អនុញ្ញាតឱ្យចេញជាធម្មតា ដោយ​សារតែពុំសូវមានតម្រូវការក្នុងស្រុក។

ជាមួយគ្នានេះ សម្តេច​ស្នើឱ្យរោងម៉ាស៊ីនកិនស្រូវ ប្រមូលស្រូវពីប្រជាពលរដ្ឋ និងចៀសវាង​បង្អាប់​តម្លៃស្រូវ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;