សណ្ឋាគារ​របស់ សាន់ឆាយ ​ធ្វើ​ជា​កន្លែង​ដាក់​អ្នក​សង្ស័យ​ឆ្លង​ Covid 19 តែ​គិត​លុយ​មួយ​ថ្ងៃ ២០០​ដុល្លារ

  • 2020-03-30 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារ​លំដាប់​ខ្ពស់របស់​គ្រួសារ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Barbie Hsu ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​ដាក់​មនុស្ស​ដាច់​ដោយ​ឡែក​ដោយ​សង្ស័យ​មាន​ផ្ទុក​វីរុស Covid 19 ជាមួយ​នឹង​ថ្លៃ​សេវា​ខ្ពស់​។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu បាន​ប្ដូរ​មួយ​ផ្នែក​នៃ​សណ្ឋាគារ​លំដាប់​ខ្ពស់​របស់​ខ្លួន ទៅ​ជា​កន្លែង​ដាក់​មនុស្ស​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ បើ​សង្ស័យ​មាន​ផ្ទុក​មេរោគ Covid 19។

ជាក់​ស្ដែង សេវាកម្ម Covid 19 របស់ S Hotel នឹង​ផ្ដល់​ជូន​បន្ទប់​លំដាប់ VIP ចំនួន​១០០​បន្ទប់ សម្រាប់​ភ្ញៀវ​ដែល​ចង់​នៅ​ដាច់​ដោយ​ឡែក ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា។ តម្លៃ​សេវាកម្ម​នេះ​គឺ​២០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដោយ​រួម​បញ្ចូល​ទាំង​អាហារ​៣​ពេល។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ត​គ្នា សណ្ឋាគារ​នេះនឹង​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដាច់​ដោយ​ឡែក​គ្រប់​បន្ទប់ និង​គ្រប់​សម្ភារៈ​ដែល​ភ្ញៀវ​ប្រើ​ហើយ​នឹង​ត្រូវ​កម្ទេច​ទាំង​អស់។ ក្នុង​រយៈពេល​កន្លង​ទៅ​ ជំនួញ​សណ្ឋាគារ​របស់ សាន់ ឆាយ​មិន​កាក់​កប​ឡើយ​ដោយ​សារ​ជំងឺ​​វាយ​លុក ដូច​នេះ នាង​សង្ឃឹម​ថា​ការ​ប្រែ​សណ្ឋាគារ​ទៅ​ជា​កន្លែង​ដាក់​នៅ​ដោយ​ឡែក​នេះ នឹង​ជួយ​លើក​ចំណូល​ឲ្យ​ខ្លូន៕

អានបន្ត អ្នក​គាំទ្រព្រួយ​បារម្ភ​ព្រោះ​កូន​ស្រី និង​អតីត​ស្វាមី Yang Mi រស់​ក្នុង​អគារ​ជាមួយ​អ្នក​ជំងឺ Covid 19

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;