កំពូលស្រីស្រស់សិចស៊ីជប៉ុន បង្ហើបថាការពិតខ្លួនជាមនុស្សប្រុសទេ
- 2020-04-01 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្រីស្រស់សិចស៊ីជប៉ុន បង្ហើបថាការពិតខ្លួនជាមនុស្សប្រុសទេ
ចន្លោះមិនឃើញ
បើនិយាយចំពោះករណីដែលមនុស្សប្រុសតែងជាស្រីច្រើនជាងគេនៅលើពិភពលោក ប្រហែលជាគ្មានទីណាវ៉ាមុខបានប្រទេសជប៉ុនឡើយ។
អាចនិយាយបានថា សិល្បៈនៃការផាត់មុខ ប្រៀបដូចជាវេទមន្តម្យ៉ាង ដែលអាចបម្លែងមនុស្សម្នាក់ ស្ទើរតែក្លាយជាមនុស្សថ្មីមួយផ្សេងទៀតដោយចំណាយពេលមិនច្រើនប៉ុន្មាន។ ខណៈពីមុន ការតុបតែងមុខ ត្រូវបានប្រើប្រាស់ញ៉ាំងឲ្យសម្រស់កាន់តែស្អាតនោះ នៅពេលនេះ វាត្រូវបានប្រើប្រាស់ក្នុងសកម្មភាពជាច្រើន។
ជាក់ស្ដែង ស្រីស្អាតម្នាក់ឈ្មោះ Rei Dunois ដែលមកពីទីក្រុងតូក្យូ ប្រទេសជប៉ុន បានធ្វើឲ្យទស្សនិកជនលង់នឹងសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាសិចស៊ីរបស់ខ្លួនជាខ្លាំង។ ដោយគ្រប់រូបភាពនៅលើបណ្ដាញសង្គមរបស់ Rei បានទទួលចំណាប់អារម្មណ៍ជាខ្លាំង។
ខណៈមនុស្សស្រីដទៃទៀត យ៉ាងច្រើនបំផុត នៅពេលលុប make up គ្រាន់តែមើលទៅប្លែក ឬអាក្រក់មិនស្អាតដូចមុននោះ Rei Dunois នឹងប្រែទៅជាមនុស្សថ្មីតែម្ដង នៅពេលលុបគ្រឿងសំអាងចេញ។ មូលហេតុគឺមកពី Rei Dunois តាមការពិត គឺជាមនុស្សប្រុសតែងជាស្រីនោះទេ មិនមែនស្រីពិតឡើយ។ ដោយសារតែមានចំណូលចិត្តខាង Cosplay បានធ្វើឲ្យបុរសរូបនេះ តែងខ្លួនជាតួរឿង Anime ផ្សេងៗគ្នា ហើយស្អាតឥតខ្ចោះ ទើបមិនដែលមានអ្នកណាសង្ស័យលោកជាមនុស្សប្រុសឡើយ។
ក្រោយពេលលោកប្រាប់ការពិតលើបណ្ដាញសង្គមរបស់ខ្លួននោះ មនុស្សជាច្រើនចង់រៀនជំនាញផាត់មុខពីបុរសខាងលើ ដ្បិតទោះមនុស្សស្រីក៏មិនពូកែដូច Rei ដែរ៕