ភារកិច្ចអតីតរដ្ឋមន្ត្រីទាំង៤ក្រោយឡើងតំណែងជាទេសរដ្ឋមន្ត្រី

  • 2020-04-01 04:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចរបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលចេញថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ បានសម្រេច៖

១. អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហ៉ឹម ឆែម ឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលបន្ទុកកិច្ចការអភិវវឌ្ឍសហគមន៍ជនជាតិដើមភាគតិច និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។

២. អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ឡើងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ទទួលបន្ទុកការអភិវវឌ្ឍ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទាំង៤ លើ(ឆ្វេង) លោក អង្គ វង្សវឌ្ឍានា (ស្តាំ) លោក ហ៉ឹម ឆែម ក្រោយ(ឆ្វេង) លោក ត្រាំ អ៉ីវតឹក និង(ស្តំា) លោក ពេជ្រ ប៊ុនធិន រូបថត៖រដ្ឋសភា
៣. អតីតរដ្ឋមន្ត្រី ក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក ឡើងជាទេសរដ្ឋមន្ត្រី **ទទួលបន្ទុកបេសកកម្មពិសេស ទទួលបន្ទុកការអភិវវឌ្ឍ និងលើកកម្ពស់រដ្ឋាភិបាលឌីជីថល និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។**

៤. អតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន ឡើងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ​ទទួលបន្ទុកកិច្ចការកសាងសមត្ថភាពមន្ត្រីនៅក្នុងរដ្ឋបាលសាធារណៈ ជាប្រធានគណៈកម្មការវាយតម្លៃអអ្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ​ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។

​សូម​បញ្ជាក់​ថា រដ្ឋមន្ត្រីថ្មីដែលចូលកាន់កាប់ក្រសួងទាំង៤ ខាងលើមានសមាសភាពដូចខាងក្រោម៖

១. លោក ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

៤. លោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;