ការពិតទាំង១០ពីជំងឺឆ្លងឆ្នាំ១៩១៨ ដែលឆក់យកជីវិតមនុស្សពី ២០ ដល់ ១០០លាននាក់
- 2020-04-01 07:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង១០ពីជំងឺឆ្លងឆ្នាំ១៩១៨ ដែលឆក់យកជីវិតមនុស្សពី ២០ ដល់ ១០០លាននាក់
ចន្លោះមិនឃើញ
ជំងឺឆ្លងនៅឆ្នាំ១៩១៨ ឬហៅថា គ្រុនផ្ដាសាយអេស្ប៉ាញ គឺជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានផ្ដាច់ជីវិតមនុស្សចន្លោះពី ២០ ទៅដល់ ១០០លាននាក់ ហើយមានអ្នកឆ្លងប្រមាណ ៥០០លាននាក់នៅពាសពេញពិភពលោក។ ជំងឺកាចសាហាវនេះ បានវាយប្រហារប្រព័ន្ធផ្លូវដង្ហើមមនុស្ស ហើយការចម្លងវីរុសធ្វើឡើងតាមរយៈតំណក់ទឹកដែលខ្ទាតចេញពីការក្អក កណ្ដាស់ និងនិយាយរបស់អ្នកជំងឺ ក៏ដូចជាការប៉ះពាល់របស់របរមានជាប់នូវវីរុស។
ខាងក្រោមនេះគឺជារឿងរ៉ាវចំនួន ១០ ដែលអ្នកគួរយល់ដឹងអំពីជំងឺគ្រុនផ្ដាសាយអេស្ប៉ាញឆ្នាំ១៩១៨៖
១. ការផ្ទុះឡើងនៃជំងឺនេះចែកចេញជា ៣ដំណាក់កាលធំៗ ចន្លោះពីឆ្នាំ១៩១៨ ដល់ ១៩១៩
២. ប្រភពនៃជំងឺនេះមិនដឹងកើតចេញពីណាមុនគេ
៣. វាមិនកើតចេញពីប្រទេសអេស្ប៉ាញទេ បើទោះជាគេហៅវាថា "គ្រុនផ្ដាសាយអេស្ប៉ាញ"
៤. គ្មានថ្នាំ ឬវ៉ាក់សាំងសម្រាប់ព្យាបាល និងការពារឡើយ
៥. អ្នកស្លាប់ភាគច្រើនគឺជាមនុស្សវ័យជំទង់អាយុចន្លោះពី ២០ ដល់ ៤០ឆ្នាំ
៦. ក្រុមគ្រូពេទ្យព្យាយាមលាក់បាំងពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺឆ្លង
៧. ២៥សប្ដាហ៍ដំបូងមានមនុស្សស្លាប់ ២៥លាននាក់
៨. ស្ទើរតែគ្រប់ផ្នែកទាំងអស់នៅលើពិភពលោកបានឆ្លងជំងឺនេះ
៩. ចំនួនអ្នកស្លាប់ពិតប្រាកដមិនមានតួលេខច្បាស់ (ខ្លះថា ២០ ទៅ ៥០លាននាក់ ហើយខ្លះថាដល់ ១០០លាននាក់)
១០. អ្នកស្លាប់ដោយសារជំងឺឆ្លង មានច្រើនជាងអ្នកស្លាប់ដោយសារសង្គ្រាមលោកលើកទី១ទៅទៀត