ថ្ងៃនេះ ថៃ និងវៀតណាម សុទ្ធតែរកឃើញអ្នកជំងឺកូវីដ១៩ បន្ថែមទៀត
- 2020-04-01 06:54:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ថៃ និងវៀតណាម សុទ្ធតែរកឃើញអ្នកជំងឺកូវីដ១៩ បន្ថែមទៀត
ចន្លោះមិនឃើញ
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ថៃ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២០នាក់បន្ថែមទៀត និងស្លាប់២នាក់។ ចំនួននេះ គឺសុទ្ធតែជាករណីឆ្លងក្នុងស្រុក ដែលធ្វើឱ្យថៃ មានអ្នកជំងឺសរុប ១៧៧១នាក់ ក្នុងនោះអ្នកស្លាប់ដល់ ១២នាក់។
ក្នុងចំណោមអ្នកជំងឺ ១២០នាក់ ក្នុងនោះនៅក្រុងបាងកក ចំនួន ៤៣នាក់, ខេត្តសាមុតប្រាកាន ចំនួន ២៣នាក់, ភូកេត ១១នាក់ និងសល់ប៉ុន្មានទៀតស្ថិតក្នុងបណ្តាខេត្តក្រុងផ្សេងៗ។
ដោយឡែកសម្រាប់ប្រទេសវៀតណាមវិញ ក៏រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀតដែរ ដែលធ្វើឱ្យចំនួនអ្នកជំងឺនេះកើនដល់ ២១២នាក់។ អ្នកជំងឺទាំង៥នាក់ មានខ្លះទើបមកបរទេសដូចជា រុស្ស៊ី ថៃ និងអាមេរិក និងខ្លះទៀតបានឆ្លងក្នុងស្រុក៕