រដ្ឋមន្រ្តីមហាផ្ទៃ បង្ហាញ​ចំនួន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ

  • 2020-04-02 00:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថានភាពរួមរបស់ជនជាប់ឃុំ មានជនជាប់ឃុំសរុបចំនួន ៣៨៩៩០នាក់ ក្នុងនោះមានស្ត្រី ២៥៩៣នាក់។ ជនត្រូវចោទ និងជនជាប់ចោទ មានចំនួន ១៤៧៩១នាក់ ក្នុងនោះជនជាប់ចោទ ៤៧២៥នាក់ ។ ពិរុទ្ធជនមានចំនួន ១៣៤០២នាក់ ក្នុងនោះស្ត្រី ៩០៣នាក់។ ពិរុទ្ធជនជាប់បណ្តឹងនៅឧទ្ធរណ៍មានចំនួន ៩៩៦នាក់ និងពិរុទ្ធជនជាប់បណ្តឹងនៅតុលាការកំពូលមានចំនួន ១៣១នាក់។ ពិរុទ្ធជនមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរមានចំនួន ១២៣០៥នាក់។ ទណ្ឌិតចំនួន ១០១៩៧នាក់ ក្នុងនោះមានស្ត្រី ៧២៦នាក់។

ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរតំណែងលោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ជំនួសលោកអង្គ វង្ស វឌ្ឍនា កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ពាក់ព័ន្ធស្ថានភាពជនជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានចំនួន ២២១៧៦នាក់ ក្នុងនោះមានស្ត្រី ១៩០២នាក់ ស្មើនឹង ៧៥,៧ភាគរយ នៃចំនួនជាប់ឃុំសរុប ៣៨៩៩០នាក់។ ក្នុងនោះជនត្រូវចោទ និងជនជាប់ចោទចំនួន ៩១២៣នាក់ ក្នុងនោះស្ត្រី ៧២៦នាក់ ពិរុទ្ធជនចំនួន ៧៨១៨នាក់ ក្នុងនោះស្ត្រីចំនួន ៦៦២នាក់។ ទណ្ឌិតមានចំនួន ៥២៣០នាក់ ក្នុងនោះមានស្ត្រី ៥១៤នាក់។

សម្តេចក្រឡាហោមបានលើកឡើងថា វឌ្ឍនភាពនៃការពន្លឿននីតិវិធីជំនុំជម្រះ និងចេញសាលក្រម ឬសាលដីកាស្ថាពរ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ជនជាប់ឃុំមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរចំនួន ១១១៨៣ ។ បន្ទាប់ពីដំណើរការជំរុញពន្លឿននីតិវិធីជំនុំជម្រះ និងចេញសាលក្រម ឬសាលដីកាស្ថាពរ គិតរហូតមកដល់ខែមករា ឆ្នាំ២០២០ ជនជាប់ឃុំទទួលបានសាលក្រម ឬសាលដីកាស្ថាពរមានចំនួន ៧៤១២នាក់ នាំឲ្យជនជាប់ឃុំមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរមាននចំនួន ៣៧៧១នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;