ក្តៅៗ! កម្ពុជា​រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១នាក់​បន្ថែមទៀតហើយ

  • 2020-04-02 02:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ប្រកាស​នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ អំពីការរកឃើញ​អ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់​បន្ថែមទៀត ដែលកើតឡើង​​លើ​បុរស​ជនជាតិខ្មែរមួយរូបនៅខេត្តព្រះសីហនុ។

បុរសរូបនេះ មានអាយុ ៥៨ឆ្នាំ ត្រូវបានដាក់​ឱ្យសម្រាក​ព្យាបាល​នៅសណ្ឋាគារ​មួយ​ក្នុងក្រុងព្រះសីហនុ។ គាត់​ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ច​ដោយផ្ទាល់​ជាមួយ​ភ្ញៀវ​ទេសចរ​បារាំង​ និង​ជាអ្នកប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកទេសចរបារាំង​មានវីរុស​កូវីដ១៩ ដែល​បាន​រកឃើញ​នៅក្រុងព្រះសីហនុ៕

សូម​អាន​បន្ថែម​ក្នុងសេចក្តីប្រកាស​ព័ត៌មានខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;