ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ម្នាក់​នៅភ្នំពេញ បាន​ជាសះស្បើយហើយ

  • 2020-04-02 02:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន​ឱ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០នេះ​ថា អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់បានជាសះស្បើយក្នុងនោះមានម្នាក់​នៅរាជធានីភ្នំពេញ។ សូមមើល​ខាងក្រោម៖

-បុរស​ជនជាតិខ្មែរ​អាយុ ៤០ឆ្នាំ មាន​ទីលំនៅនៅខេត្ត​សៀមរាប ដែលបាន​វិលត្រឡប់មកពីចូលរួម​ពិធី​សាសនានៅប្រទេស​ម៉ាឡេស៊ី បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្តអវិជ្ជមាន​វីរុស​កូវីដ១៩ ចំនួន២លើក ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

-បុរស​អាយុ ៣៣ឆ្នាំ ជនជាតិបែលហ្សិក នៅរាជធានីភ្នំពេញ ព្យាបាល​បានជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្តអវិជ្ជមាន​វីរុសកូវីដ១៩ ចំនួន ២លើក ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

-បុរស​ជនជាតិបារាំង អាយុ ៥២ឆ្នាំ និង ៦៦ឆ្នាំ ព្រមទាំង​ស្រ្តី​ជនជាតិបារាំង អាយុ ៥៩ឆ្នាំ ៦១ឆ្នាំ ៦២ឆ្នាំ ៦៣ឆ្នាំ និង ៦៩ឆ្នាំ ជាអ្នក​ទេសចរ​នៅខេត្តព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ១៩ ចំនួន ២លើក និង​ត្រូវបាន​អនុញ្ញាត​ឱ្យចេញពីកន្លែង​ព្យាបាល​ក្នុងសណ្ឋាគារមួយ​ក្នុងក្រុងព្រះសីហនុ ដើម្បីរងចាំ​ការវិលត្រឡប់​ទៅប្រទេស​បារាំង​វិញ។ ជាបណ្តោះអាសន្ន​ ពួកគាត់​ត្រូវបំបែក​ចេញពី​ជាន់ព្យាបាល​មួយនៃសណ្ឋាគារមួយ​ដែល​ដាក់​អ្នកមានវីរុស​កូវីដ១៩ នៅតាមបន្ទប់​ដាច់ដោយឡែកៗពីគ្នា ឱ្យមកស្នាក់នៅជាន់មួយទៀត តាម​បន្ទប់​ដាច់​ដោយឡែក​ពីគ្នា​ដែរ ដែល​ជាជាន់សម្រាប់​អ្នកព្យាបាល​ជាសះស្បើយ។

ដូច្នេះ គិតមកដល់ព្រឹកនេះ អ្នកជាសះស្បើយសរុប​​មានចំនួនកើនដល់ ៣៤នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១១០នាក់។ ក្នុងនោះមានជនជាតិចិន ១នាក់, អង់គ្លេស ៣នាក់, បែលហ្សិក ១នាក់, បារាំង ៨នាក់ និងខ្មែរ ២១នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;