កម្ចាត់​មេរោគ​ម៉េច​ក៏​មិន​បាន​ដែរ បើ​លាង​ដៃ​ដូច​៧​របៀបនេះ

  • 2020-04-02 06:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​លាង​សម្អាត​ដៃ ​គឺ​ជា​វិធី​ល្អ​បំផុត​មួយ​​ក្នុង​ការ​កម្ចាត់​ពពួក​មេរោគ ក៏​ដូចជា​ការ​ទប់​ស្កាត់​ការ​សាយភាយ​នៃ​ការ​ចម្លង​មេរោគ​ទៅ​កាន់​អ្នក​ដទៃ​ផង​ដែរ។ យ៉ាង​ណា​មិញ មិន​ប្រាកដ​ថា​រាល់​គ្នា​​មាន​វិធី​លាង​សម្អាត​ដៃ​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​អនាម័យ​ពេញ​លេញ​​នោះ​ទេ។ បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ ជា​រឿយៗ​មាន​​កំហុស​ចំនួន ៧​ចំណុច នៅ​ក្នុង​ការ​សម្អាត​ដៃ​របស់​មនុស្ស​មួយ​ចំនួន។ ៧​ចំណុច​នោះ រួម​មាន៖

១. លាង​សម្អាត​ដៃ​ដោយ​មិន​​បាន​ប្រើ​ពេល​យូរ​គ្រប់​គ្រាន់

  • មនុស្ស​ភាគ​ច្រើន​លាង​សម្អាត​ដៃ​តែ ៥ ឬ​ក៏ ១០​វិនាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​លាង​សម្អាត​ដៃ​ត្រឹមត្រូវ​បំផុត​គឺ​យ៉ាង​ហោច​ណាស់ក៏ ២០​វិនាទី ដែរ។

២. មិន​សម្ងួត​ដៃ​ក្រោយ​លាង​រួច

  • មេរោគ​ចូលចិត្ត​កន្លែង​ដែល​មាន​សំណើម​ណាស់។ ប្រសិន​បើ​អ្នក​លាង​ដៃ​រួច ហើយ​មិន​សម្ងួត​ នោះ​វា​​នឹង​នៅ​តែ​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​​​របស់​​មេរោគ​ដដែល។

៣. លាង​ដៃ​មិន​ប្រើ​សាប៊ូ

  • អ្នក​ខ្លះ​គិត​ថា ការ​ប្រើ​សាប៊ូ​​គឺ​មិន​ចាំបាច់​ទេ ពោល​គឺ​គ្រាន់​តែ​លាង​ជាមួយ​ទឹក ហើយ​ត្រដុស​ដី​ ឬ​ក្អែល​ជា​ការ​ស្រេច។

៤. ជឿ​ជាក់​​ពេក​លើ​ប្រភេទ​សាប៊ូ​​ប្រឆាំង​នឹង​បាក់តេរី

  • យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ប្រភេទ​សាប៊ូ​​នេះ​មិន​ល្អ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដូច​សាប៊ូ​ដុំ​ធម្មតា​ឡើយ។

៥. មិន​បាន​លាង​សម្អាត​ដៃ នៅ​ពេល​ដែល​គួរ

  • ១​ក្នុង​ចំណោម​​មនុស្ស​១០​​នាក់ លាង​ដៃ​តែ​ពេល​ចេញ​ចូល​បន្ទប់​ទឹក​ប៉ុណ្ណោះ។ ការ​លាង​សម្អាត​ដៃ​គួរ​តែ​ធ្វើ​ឡើង​​​ក្នុង​ស្ថានភាព​​ជា​ច្រើន​ទៀត ដូចជា ការ​កាន់​សំរាម និង​មុន​ឬ​ក្រោយ​ការ​ទទួល​ទាន​អាហារ ជា​ដើម។

៦. លាង​ដៃ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ

  • ការ​ត្រដុស​លាង​ដៃ​មិន​​គួរ​​ធ្វើ​តែ​​នៅ​លើ​បាត​ដៃ ឬ​ខ្នង​ដៃ​ឡើយ។ គប្បី​លាង​សម្អាត​នៅ​ចន្លោះ​ម្រាម​ដៃ និង​​សាច់​ក្រោម​ក្រចក​ផង​ដែរ។

៧. លាង​ដៃ​ហើយ​​ភ្លាមៗ​ទៅ​ប៉ះពាល់​របស់​របរ​ដែល​មាន​​មេរោគ​ដដែល

  • ការ​លាង​សម្អាត​ដៃ​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ បើ​កាល​ណា​អ្នក​ទៅ​ស្ទាប​កាន់​កន្លែង​ដែល​កង្វក់​ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ដដែល៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

ប្រភព៖ Jan-Pro ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;