ក្រសួងការបរទេសចិន ឆ្លើយតបទៅអាមេរិក ដែលចោទថាខ្លួនលាក់ទិន្នន័យអ្នកជំងឺកូវីដ១៩
- 2020-04-03 01:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការបរទេសចិន ឆ្លើយតបទៅអាមេរិក ដែលចោទថាខ្លួនលាក់ទិន្នន័យអ្នកជំងឺកូវីដ១៩
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ចេញប្រតិកម្មទៅលើអ្នកនយោបាយអាមេរិកដែលថា ចិនលាក់ទិន្នន័យអ្នកជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២មេសាម្សិលមិញ លោកស្រី បានហៅអ្នកនយោបាយអាមេរិកទាំងនោះថា «ឥតអៀនខ្មាស់ និងគ្មានសីលធម៌»។ ការនិយាយកុហកបែបនេះ នឹងធ្វើឱ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។
បន្ថែមពីនេះទៀត អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា «សម្រាប់គោលបំណងមនុស្សធម៌ យើងនឹងជួយអាមេរិក តាមសមត្ថភាពរបស់យើង»៕