ហេតុអ្វី​គេង​ស្រាត​ល្អ​ចំពោះ​សុខភាព?

  • 2020-04-03 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី​វេជ្ជបណ្ឌិត Sarah Brewer បាន​និយាយ​ថា ការ​គេង​យប់​ដោយ​គ្មាន​សំលៀក​បំពាក់​ជាប់​ខ្លួន អាច​មាន​ផល​ល្អ​ចំពោះ​សុខភាព។ ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ស្រី​រូប​នេះ មាន​ភាព​ស្រប​គ្នា​នឹង​សារព័ត៌មាន​ជា​ច្រើន​ដែល​ធ្លាប់​ចុះ​ផ្សាយ​ពី​មុន​មក។ ចុះ​ហេតុអ្វី បាន​ជា​គេង​ស្រាត​ល្អ​ចំពោះ​សុខភាព

1

តាម​ការ​សិក្សា​របស់​មូលនិធិ National Sleep Foundation នៃ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា​មនុស្ស​ពេញ​វ័យ​ម្នាក់ ក្នុង​ចំណោម ៣​នាក់​បាន​គេង​ស្រាត។ ទោះ​យ៉ាង​ណា សកម្មភាព​នេះ​មិន​នាំផល​អាក្រក់​អ្វី​ឡើយ ថែម​ទាំង​ជួយ​ជំរុញ​សុខភាព​ឲ្យ​ល្អ​ប្រសើរ​ទៀត​ផង។ ​

ការ​​គេង​ដោយ​គ្មាន​សំលៀក​បំពាក់​ជាប់​ខ្លួន អាច​ជួយ​​កាត់​បន្ថយ​កម្ដៅ ធ្វើ​ឲ្យ​គេង​បាន​លឿន និង​ទទួល​ដំណេក​យ៉ាង​លក់​ស្កប់ស្កល់។ នេះ​បើ​តាម​​លោក​ស្រី​វេជ្ជបណ្ឌិត Sarah Brewer និយាយ​ប្រាប់​សារព័ត៌មាន Dailymail របស់​ចក្រភព​អង់គ្លេស។

លោក​ស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ចំពោះ​នារី​ដែល​គេង​ពន្លែង​ខ្លួន​ពេល​យប់ អាច​ប្រឈម​ជាមួយ​មេរោគ​ផ្សិត​តិចជាង​ធម្មតា។ គេង​នៅ​ក្នុង​កន្លែង​ត្រជាក់ ស្ងួត និង​ស្អាត ដោយ​ខ្លួន​ទទេ នឹង​ជួយ​កាត់​បន្ថយ​កម្ដៅ ដែល​អាច​មាន​ផល​ល្អ​ចំពោះ​សុខភាព ពិសេស​ក្នុង​រដូវ​ក្ដៅ។

ចំណែក​គូស្នេហ៍​ដែល​គេង​ស្រាត​វិញ អាច​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល និង​ផ្អែម​ល្ហែម​កាន់​តែ​ខ្លាំង។ លោក​ស្រី​វេជ្ជបណ្ឌិត Brewer បាន​និយាយ​ថា "ដេក​ស្រាត ផ្ដល់​ឲ្យ​យើង​នូវ​សេរីភាព និង​អាច​ជួយ​​ឲ្យ​មាន​អារម្មណ៍​សិចស៊ី និង​ក្ដី​ស្រលាញ់​កាន់​តែ​ខ្លាំង"។ ​​​ក្រៅ​ពី​នេះ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ដែល​វេជ្ជបណ្ឌិត​ពហុ​ជំនាញ​បាន​លើក​ឡើង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី
;