រដ្ឋាភិបាលថៃ ប្រកាស​ហាមឃាត់​មិនឱ្យយក​លុយ​ព្យាបាល​អ្នកជំងឺកូវីដ១៩​ដាច់ខាត

  • 2020-04-06 00:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលថៃ បាន​ព្រមាន​មន្ទីរឯកជន​ហាមមិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ដាច់ខាត ដោយ​ការចំណាយ​គឺជាបន្ទុករបស់​រដ្ឋាភិបាល។

ការព្រមាន​នេះ ត្រូវបានបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុករដ្ឋាភិបាល «Thai Khu FA» បន្ទាប់ពីមានការត្អួញត្អែរ​ជាច្រើនថា អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​ឯកជន ត្រូវបាន​តម្រូវឱ្យបង់ថ្លៃព្យាបាល និងសេវាកម្មផ្សេងៗ។ ក្នុងករណីខ្លះ ការព្យាបាល​នេះគឺត្រូវចំណាយដល់ ១០ម៉ឺនបាតឯណោះ។

រដ្ឋាភិបាលថៃ​បន្ថែម​ថា មន្ទីរពេទ្យ​ឯកជន គួរតែរក្សា​របាយការណ៍​នៃ​ការព្យាបាល និងសេវា​ការចំណាយ​របស់អ្នកជំងឺ រួចផ្ញើ​ទៅវិក្កយបត្រ​ទៅ​ភ្នាក់​ងារពាក់ព័ន្ធដើម្បីទូទាត់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;