លោកស្រី ឱ វណ្ណឌីន៖ បើយើង​ភ្លេចខ្លួន កូវីដ១៩ នឹង​វាយលុក​មកយើង​វិញ​ក្នុង​រយៈពេល​ដ៏ខ្លីបំផុត

  • 2020-04-06 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​តាម​បណ្តាញ​ Telegram កាលពី​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០២០​ម្សិលមិញ​ថា ការ​មិន​រកឃើញ​មានអ្នក​ជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃ​មកនេះ គ្រាន់​តែ​ជាការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​ក្រសួង​ជាបណ្តើរៗ​តែប៉ុណ្ណោះ តែ​ស្ថានភាព​នៅផុយស្រួយណាស់។

លោកស្រី​ពន្យល់​ថា៖ «ទោះជា​យ៉ាងណា​ យើងត្រូវ​ធ្វើ​ឲ្យកាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ជាពិសេស​ការចូលរួម​ពីបុគ្គល​ម្នាក់ៗ​នៅតែ​ជាកូន​សោរ​គន្លឹះនៃការ​វាយបក​ទៅលើ​ការ​ចម្លង​វីរុស​កូវីដ១៩​ សំដៅ​ទៅរកភាព​ជោគជ័យ​ពិតប្រាកដ​បាន។ បើយើង​ភ្លេចខ្លួន​ សត្រូវ​នេះ​នឹងវាយលុកមកយើង​វិញ​ ក្នុងរយ:ពេល​ដ៏ខ្លីបំផុត។ ពេលខ្លះ​ មានការ​ស្ងប់ស្ងាត់​បន្តិច​ តែក៏អាច​មានការ​រាតត្បាត​ជាបន្តទៀត​ដែរ​ ដែលគេហៅថា​ second wave។ ដូច្នេះ​ ត្រូវបោះ​ជំហានសកម្មទប់ស្កាត់​ជាបន្តទៀត​ ទើប​អាចសង្កត់​សត្រូវវីរុស​កូវីដ១៩​នេះបាន»។

សូមជម្រាប​ថា នៅថ្ងៃទី៦ ខែមេសានេះ គឺជាថ្ងៃទី៣ជាប់ៗគ្នាហើយ ដែលកម្ពុជា មិនរកឃើញ​អ្នកផ្ទុកជំងឺកូវីដ១៩ ហើយបែរជាមានអ្នកជាសះស្បើយ​ជាបន្តបន្ទាប់៕

ចុចអាន​បន្ថែម៖ ដំណឹងល្អទៀតហើយថ្ងៃនេះ! កម្ពុជា មិនរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ នោះទេ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;