រូបរាង iPhone 12 ធ្លាយចេញពីឯកសារណែនាំ បង្ហាញក្បាលឆកតូចជាងមុន

  • 2020-04-08 01:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​ចំនួន​ពីរ​សន្លឹក​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម បាន​​បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី​នៅ​លើ iPhone 12 និង​ការ​បន្ថែម​នូវ Widget លើ​ផ្ទាំង​ Home នៃ iOS 14 ផង​ដែរ។

រូបភាព​ត្រូវ​បាន​ចែក​រំលែក​ដោយ​គណនី​ Twitter ឈ្មោះ Fudge (choco_bit) ដែល​រូប​ទី​មួយ​​បង្ហាញ​អំពី​រូបរាង​ខាង​មុខ​និង​ខាង​ក្រោយ​ ហើយ​ទីពីរ​បង្ហាញ​អំពី​ Interface នៅ​លើ​អេក្រង់​។ រូបភាព​ទាំង​ពីរ​នេះ​អាច​សន្និដ្ឋាន​បាន​ថា​គឺ​មាន​ប្រភព​ចេញ​ពី​ឯកសារ​ណែនាំ ឬ​ឯកសារ​ជំនួយ​។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​មាន​ពីរ​ចំណុច​គឺ​ទំហំ​នៃ​ក្បាល​ឆក​នៃ​អេក្រង់ ដែល​មើល​ទៅ​មាន​ទំហំ​តូច​ជាង​ក្បាល​ឆក​នា​ពេល​បច្ចុប្បន្ន និង​ការ​តម្រៀប​កាមេរ៉ា​​នៅ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​បន្ថែម​ Sensor ថ្មី​មួយ​ទៀត។

ងាក​មក​មើល​ Interface នៃ​អេក្រង់​វិញ​គឺ​គេ​សង្កេត​ឃើញ​ Icon ដែល​មើល​ទៅ​ប្រៀប​ដូច​ជា​ Widget នៅ​លើ​ផ្ទាំង Home Screen។ កន្លង​មក​ក៏​មាន​ការ​លេច​ឮ​ដែរ​ថា​​​ Apple នឹង​នាំ​យក​ Widget មក​ដាក់​លើ​ផ្ទាំង Home របស់ iPhone ជា​លើក​ដំបូង​នៅ​លើ iOS 14៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;