ទិដ្ឋភាពសណ្ឋាគារផ្កាយ៤ ដែលស្ដេចថៃម៉ៅដាច់ ទុកភៀសព្រះកាយជាមួយស្រីស្នំ២០នាក់
- 2020-04-09 06:03:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពសណ្ឋាគារផ្កាយ៤ ដែលស្ដេចថៃម៉ៅដាច់ ទុកភៀសព្រះកាយជាមួយស្រីស្នំ២០នាក់
ចន្លោះមិនឃើញ
អំឡុងពេលជំងឺឆ្លងកំពុងរាតត្បាតប្រទេស ព្រះមហាក្សត្ររាជាណាចក្រថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យភៀសព្រះកាយទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤មួយកន្លែងក្នុងប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះមានស្រីស្នំទៅអមជាមួយចំនួន ២០នាក់។
សណ្ឋាគារដែលស្ដេចថៃយាងទៅស្នាក់ព្រះកាយនោះ មានឈ្មោះថា Grand Hotel Sonnenbichl ស្ថិតនៅក្នុងក្រុង Garmisch-Partenkirchen។ បើតាមព័ត៌មានកន្លងមក ទ្រង់ក៏មានផ្ទះលំហែកាយនៅលើបឹង Starnberg ដែលនៅក្បែរសណ្ឋាគារនោះផងដែរ។ បច្ចុប្បន្ន សណ្ឋាគារទាំងអស់នៅអាល្លឺម៉ង់ ត្រូវបានបិទ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ ប៉ុន្តែ Grand Hotel Sonnenbichl ទទួលបានសិទ្ធិពិសេសពីអាជ្ញាធរក្នុងតំបន់ ដើម្បីស្វាគមន៍ព្រះមហាក្សត្រថៃ។
សណ្ឋាគារខាងលើ មានប្រវត្តិបង្កើតតាំងពីឆ្នាំ១៨៩០ ហើយវាធ្លាប់ត្រូវរដ្ឋអាល្លឺម៉ង់ណាស៊ី ប្រើជាមន្ទីរពេទ្យ នៅជំនាន់សង្គ្រាមលោកលើកទី២។ ការវិវឍ្ឍខ្លួនទៅជាសណ្ឋាគារវិញម្ដងទៀតគឺនៅកំឡុងដើមទសវត្សទី៦០។
Grand Hotel Sonnenbichl មានទីតាំងនៅចំចំណុចដីខ្ពស់ជាងគេក្នុងប្រទេសអាល្លឺម៉ង់ ដែលគេហៅថា Zugspitze។ ដោយមានអំណោយផលយ៉ាងដូច្នេះ នៅរដូវក្ដៅ ភ្ញៀវស្នាក់នៅសណ្ឋាគារអាយុកាល១៣០ឆ្នាំនេះ អាចទស្សនាទស្សនីយភាពជម្រាលភ្នំយ៉ាងធំទូលាយពេញភ្នែកតែម្ដង។ ចំណែកនៅរដូវរងា ទីតាំងនេះល្អសម្រាប់ការជិះស្គីកម្សាន្ត។ ឯនៅខាងក្នុង វាមានអាងហែលទឹក អមជាមួយទេសភាពព្រៃព្រឹក្សាដែលឆ្លុះឃើញតាមរយៈបង្អួចកញ្ចក់។ ទីនោះក៏មានបន្ទប់សូណា និងហាត់ប្រាណផងដែរ៕
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗនៃសណ្ឋាគារ Grand Hotel Sonnenbichl៖