ឡានកូរ៉េមួយ យកឈ្នះឡានជប៉ុន ក្លាយជាឡានពិភពលោកប្រចាំឆ្នាំ

  • 2020-04-09 04:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​នៃ​អ្នក​ឈ្នះ​ពាន​ រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​ចេញ​ហើយ ដែល​អ្នក​ឈ្នះ​នោះ​គឺ​រថយន្ត​ Kia Telluride។ រថយន្ត​កូរ៉េ​ខាង​ត្បូង​នេះ​បាន​យក​ឈ្នះ​រថយន្ត​ Mazda3 និង Mazda CX-30 ដើម្បី​ឈរ​លើ​តំណែង​កំពូល។

គណៈកម្មការ​ដែល​ជា​អ្នកកាសែត​ផ្នែក​យានយន្ត ៨៦ រូប បាន​លើក​សរសើរ​រថយន្ត​ Telluride លើ​ការ​រួម​បញ្ចូល​នៃ​ស្ទីល ផាសុកភាព និង​​រូប​រាង​ប្លែក​ពី​គេ។ វា​ក៏​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដោយ​សារ​មាន​តម្លៃ​សមរម្យ និង​ផ្ដល់​សុវត្ថិភាព​បាន​ល្អ​ផង​ដែរ។

ចំពោះ​ពាន​រង្វាន់​ផ្នែក​ផ្សេងៗ​ទៀត​ដូច​ជា​ រថយន្ត​ប្រណីត​របស់​ពិភពលោក និង រថយន្ត​មហា​កម្លាំង​របស់​ពិភពលោក គឺ​បាន​ទៅ​លើ​រថយន្ត Porsche Taycan។ រថយន្ត​ Kia Soul បាន​ពាន​រង្វាន់​ជា​ រថយន្ត​ទីក្រុង​របស់​ពិភពលោក​ ហើយ​ចុង​ក្រោយ​គឺ​រថយន្ត Mazda3 បាន​ពាន​រង្វាន់​ រថយន្ត​​ឌីហ្សាញ​ល្អ​ដាច់​គេ​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;