រូបភាពប្រាសាទលលៃ ភាពសម្បូរបែបនៃស្នាដៃបុព្វបុរសខ្មែរ

  • 2020-04-10 07:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងខែមីនា ឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមកិច្ចការស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទលលៃ និងបានរកឃើញនូវរចនាសម្ពន្ធបុរាណរបស់ប្រាសាទលលៃកប់ក្នុងដីអស់រយៈពេលជាច្រើនរយឆ្នាំដូចរូបភាពខ្លះៗដែលបង្ហាញអំពីការរកឃើញនាពេលនេះ។

ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែ ប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។

នៅក្នុងឆ្នាំ២០១៩ កន្លងមក ដោយមានការសម្រេចព្រះទ័យពីព្រះគ្រូចៅអធិការវត្តលលៃ និង​សម្រេច​ចិត្តពីអាចារ្យ គណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ្ធជុំវិញវត្ត ជា​ពិសេស​ការ​ឯក​ភាពពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយ​ជ្រោម​ជ្រែងពីក្រុម​ប្រឹក្សា​វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្ត​អារាម​ក្នុងតំបន់ឧទ្យានអង្គរ បានសម្រេចថាសំណង់សាសនាទាំងអស់ត្រូវបានរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាព​ឱ្យ​អាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;