គ្រូ​ជម្រើស​ជាតិ​ប៉េតង់៖ ថៃ មាន​ក្ដី​កង្វល់ ពេល​ប៉ះ​កម្ពុជា

  • 2017-08-02 04:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ឹម ផាត គ្រូ​បង្វឹក​កីឡាករ​ជម្រើស​ជាតិ​ប៉េតង់​ផ្នែក​បុរស​បាន​លើក​ឡើង​ថា កម្ពុជា​គឺ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​វិញ្ញាសា​ប៉េតង់ ដែល​ប្រទេស​នានា​ជា​គូ​ប្រជែង​ មាន​ក្ដី​បារម្ភ ព្រមទាំង​ប្រទេស​ថៃ​ផងដែរ។ យ៉ាង​ណា​មិញ លោក​បាន​ចាត់​ទុក​ថៃ ជា​ប្រទេស​ដែល​កម្ពុជា មាន​ក្ដី​បារម្ភ​ជាងគេ។ នេះ​ជា​ការ​ឲ្យ​ដឹ​ង​ពី គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

«ក្នុង​ចំណោម​ប្រទេស​ទាំង​១១ គឺ​មាន​តែ​ថៃ​នោះ​ទេ ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ជា​ក្ដី​កង្វល់​សម្រាប់​យើង​ក្នុង​ការ​ស្វែងរក​មេដាយ​ពី​ការ​ប្រកួត​នេះ។ ក្រៅ​ពី​នេះ យើង​មិន​មាន​ក្ដី​កង្វល់​ចាញ់​នោះ​ឡើយ តែ​កីឡាករ​នៅ​ប្រទេស​ទាំង​នេះ​ក៏​មាន​សមត្ថភាព​រីក​ចម្រើន​ដែរ។ ខ្ញុំ​គិត​ថា មិនមែន​តែ​កម្ពុជា​នោះ​ទេ​ដែល​មាន​ក្ដី​កង្វល់ ប្រទេស​ទាំង​អស់​ព្រម​ទាំង​ថៃ ពេល​ប៉ះ​កម្ពុជា​ក៏​មាន​ក្ដី​កង្វល់​ដូចគ្នា»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ឹម ផាត។

កីឡាករប៉េតង់ សុខ ចាន់មាន
សូម​បញ្ជាក់​ថា សម្រាប់​កីឡា​ស៊ីហ្គេម​លើក​ទី​២៩​នេះ ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី បាន​កំណត់​ឲ្យ​អត្តពលិក​ម្នាក់ អាច​លេង​បាន​តែ​មួយ​វិញ្ញាសា​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត វិញ្ញាសា​វាយ​យក​ពិន្ទុ​ដែល​ជា​សក្ដានុពល​របស់​កម្ពុជា ក៏​មិន​ត្រូវ​បាន​ដាក់​ជា​វិញ្ញាសា​ផង​ដែរ។ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​បញ្ជូន​អត្តពលិក​ចំនួន ១៦​នាក់ (ស្រី ៨​នាក់) គ្រូ ៤​នាក់ និង​ថ្នាក់​ដឹកនាំ ១​នាក់ ដើម្បី​ចូលរួម​កីឡា​ស៊ីហ្គេម ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៩ ដល់ ៣១ ខែ​សីហា ខាងមុខ​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;