តារា​សម្តែង ពេជ្រ ចរណៃ​​ ប្រឈម​នឹង​បញ្ហា​ថវិកា​ ក្នុង​ការ​វះកាត់​ប្រើស​បេះ​ដូង

  • 2017-11-03 08:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ដាយ​ ពេជ្រ ចរណៃ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ស្ថាន​ភាព​ជំងឺ​បេះ​ដូង​កូន​ស្រី​របស់​អ្នកស្រី​​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ​ទេ។ ​អ្នក​ស្រី​បន្ត​​ថា ក្រុម​គ្រូ​ពេទ្យ​​ប្រទេស​ថៃ​ ចង់​ឲ្យ​​ ចរណៃ វះកាត់​ព្យាបាល​ជំងឺ​បេះ​​​​ឱ្យ​បាន​ឆាប់​ តែ​ពេល​នេះ​គ្រួសារ​អ្នក​ស្រី​​ពុំ​មាន​លទ្ធភាព​​ ក្នុង​ការ​វះកាត់​​ឡើយ​ ព្រោះ​ត្រូវ​ចំណាយ​ខ្ទង់​​​ម៉ឺន​ដុល្លារ​អាមេរិក។

ម្ដាយ​តារា​សម្តែង រូបនេះបន្តទៀតថា តម្លៃ​វះកាត់​ជួស​ជុល​ប្រើស​បេះ​ដូង​ត្រូវ​ចំណាយ​​ថវិកា​អស់​​ ៣ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ក្នុង​ករណី​ជួស​ជុល​មិន​បាន​​ ចរណៃ​ត្រូវ​មក​ប្រើ​ប្រើស​បេះ​ដូង​សិប្បនិមិត្ត​ជំនួស​វិញ​ដោយ​ចំណាយ​​​អស់​ ៤ ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ​។ ​​​

​“ ការ​វះកាត់​ហ្នឹង​គឺ​ជួស​ជុល​សរ​សៃ​ប្រើស​បេះ​ដូង បើ​សិន​ជា​ជួស​ជុល​បាន​ មិន​ចាំ​បាច់​ប្រើ​ប្រាស់​ប្រើស​បេះ​ដូង​សិប្ប​និមិត្ត​ទេ​ តែ​បើ​ជួស​ជុល​មិន​បាន​វិញ​ ចរណៃ ត្រូវ​ប្រើ​ប្រើស​បេះ​ដូង​សិប្បនិមិត្ត បាន​ ៨ ទៅ​ ១០ ឆ្នាំ ត្រូវ​វះ​កាត់​ម្ដង​ទៀត​ហើយ​ ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​"។ អ្នក​ស្រី​បន្ថែម។

ពេជ្រ ចរណៃ នៅក្នុងរឿង “អាគម​ស្បែក​ដាច"

ការ​ពិត​ តារាសម្តែង​រូប​នេះ​ធ្លាប់​លើក​ឡើង​ថា នាង​មាន​ជំងឺ​បេះដូង​ហើប ឬ​ដាច់​សរសៃ​ប្រើស​បេះ​ដូង​នេះ​តាំង​ពី​កំណើត​មក​ម្ល៉េះ។​ ថ្មីៗ​នេះ ជំងឺ​របស់​នាង​បាន​ធ្វើ​ទុក្ខ​ឡើយ តែ​នាង​គ្មាន​លទ្ធភាព​ធ្វើ​ការ​វះកាត់​ឡើយ ព្រោះ​ខ្ទង់​ចំណាយ​ថវិកា​ច្រើន និង​ត្រូវ​ចេញ​ទៅ​វះ​កាត់​នៅ​បរទេស៕​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;