យប់មិញ មេដាយ​មាស​ ៣គ្រឿងទៀត បាន​មក​ដល់​មាតុភូមិ​កម្ពុជា

  • 2017-12-13 06:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប៉េតង់​កម្ពុជា បាន​នាំ​យក​មេដាយ​មាស​ចំនួន ៣​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃ នា​ពេល​ថ្មីៗ​កន្លងទៅ​។

យុវជន ឃួន លីហ័រ
កាល​ពី​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧ កីឡាករ​កម្ពុជា​​ដណ្តើម​បាន​មេដាយ​ចំនួន ៣​គ្រឿង​ គឺ​មេដាយ​មាស​ ១គ្រឿង​ ដោយ​យុវជន ឃួន លីហ័រ។ មេដាយ​សំរឹទ្ធ ២​គ្រឿង និង​នៅ​រសៀល​ថ្ងៃ​ទី១១ ​ខែ​ធ្នូ ឆ្នាំ២០១៧ ​ទទួល​បាន​មេដាយ​មាស​​ ២គ្រឿងទៀត ក្នុង​វិញ្ញាសា​វាយ​ជាក្រុម ៣ទល់នឹង៣ ​ហើយ​សុទ្ធតែ​យកឈ្នះ​ម្ចាស់​ផ្ទះ​ថៃ​ទាំង​ពីរ​ក្រុម​ នៅ​វគ្គផ្តាច់ព្រ័ត។
ក្រុម​ប៉េតង់​កម្ពុជា ត្រឡប់​មកដល់​កម្ពុជា​ កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧

ក្រោយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យុវជន ឃួន លីហ័រ បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ខ្លួន​នឹង​ប្រឹងប្រែង​ដើម្បី​ឈ្នះ​មេដាយ​មាស​ពិភពលោក​ឲ្យ​បាន ដែល​ព្រឹត្តិការណ៍​នេះ​គ្រោង​រៀបចំ​ឡើង​នៅ​ប្រទេស​កម្ពុជា៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;