ផលិតកម្ម Sunday ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់លើ Channel YouTube ដែល​ Upload បទ​របស់​ខ្លួន

  • 2017-12-14 05:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិត​កម្ម Sunday កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ​ម្សិលមិញ​នេះ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ព្រមាន Channel YouTube មួយ​ចំនួន ដែល​បាន​ Upload បទ​ចម្រៀង​ ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ផលិត​កម្ម ជា​ពិសេស​បទ​ថ្មីៗ​របស់​នាយ​ចឺម ដែល​កំពុង​ល្បី​ខ្លាំង។

ផលិត​កម្ម​នេះ បាន​សរសេរ​សារ​ព្រមាន ដោយ​​មាន​រូបភាព​ជាច្រើន​ពី YouTube អម​មក​ជាមួយ​ផងដែរ។ សារ​ព្រមាន​នោះ មាន​អត្ថន័យ​ទាំង​ស្រុង​ថា៖ "សូមបណ្តា Channel YouTube ទាំងអស់ដែលបានធ្វេីការ Uploads បទថ្មីរបស់នាយចឺម ក៏ដូចជារាល់បទចម្រៀងទាំងអស់របស់ផលិតកម្មសាន់ដេ ដោយមិនបានសុំអនុញ្ញាតិ ឬសុំសិទ្ធពី​ផលិតកម្ម សូម​មេត្តាធ្វេីការ​លុបចេញ​ជាបន្ទាន់ ពុំដូច្នោះទេ ផលិតកម្មសាន់ដេ​នឹងធ្វេី​តាម​ផ្លូវច្បាប់។ សូម​ទាក់ទង​មកសុំ​សិទ្ធិ​ពីផលិតកម្ម​សាន់ដេ មុន​នឹង​យក​បទចម្រៀង​ណាមួយ​ទៅបង្ហោះ​ធ្វេីអាជីវកម្ម​ផ្សេងៗ ពុំដូច្នោះ​ទេ​ ផលិតកម្ម​សាន់ដេ​នឹងចាត់វិធានការ​តាម​ផ្លូវច្បាប់..."។

តាម​រយៈ​រូបភាព​ដែលផលិត​កម្ម Sunday បង្ហោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បទ​ចម្រៀង​ដែល​មាន​ការ​លួច​យក​ទៅ Upload នៅ​តាម​ Channel YouTube ច្រើន​ជាង​គេ គឺ​បទ​ "បែក​ពី​អូន ដូច​ខាំ​គ្រាប់​មីន" របស់​នាយ​ចឺម៕

ផលិត​កម្ម Sunday កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ​ម្សិលមិញ​នេះ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ព្រមាន Channel YouTube

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;