រំលឹក​បទ​របស់​ក្រុម SHINee ដែល​សរសេរ​ទំនុក​ដោយ Jonghyun

  • 2017-12-19 02:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


SHINee ជា​ក្រុម​តារា​ចម្រៀង​ K-Pop កំពូល​មួយ ដែល​បង្កើត​ឡើង​ដោយ​ផលិតកម្ម SM កាលពី​ឆ្នាំ​២០០៨។ ទោះ​យូរ​បែប​នេះ​ក្ដី តែ​ក្រុម​តារាចម្រៀង​ប្រុស​ដែល​មាន​សមាជិក ៥នាក់​​នេះ នៅ​តែ​អាច​ទាក់ចិត្ត​អ្នក​គាំទ្រ​បាន​ជា​និច្ច ជា​ពិសេស​នៅ​ពេល​ចេញ​អាល់ប៊ុល​ថ្មីៗ។

សមាជិក​ទាំង៥ នៃក្រុម SHINee
អ្វី​ដែល​ពិសេស​ គឺ​សមាជិក​ក្រុម​នេះ មាន​សមត្ថភាព​អាច​សរសេរប៉ារ៉ូល​ចម្រៀង និង​និពន្ធ​បទ​ភ្លេង​បាន​ទៀត ផង ជា​ពិសេស​ គឺ Jonghyun។ គួរ​​ឲ្យ​ស្ដាយ Jonghyun បានស្លាប់​​ចាកចោល​សមាជិក​ក្រុម និង​អ្នកគាំទ្រ​របស់​ខ្លួនក្នុង​វ័យ ២៧ឆ្នាំ កាលពី​ថ្ងៃ​ចន្ទ​ ១៨ ធ្នូ​ម្សិលមិញ​នេះ។ ប៉ូលិស​សន្និដ្ឋាន​ជា​បឋម​ថា ការ​ស្លាប់​នេះ គឺ​ដោយសារ​ការ​សម្លាប់​ខ្លួន ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ នឹង​ធ្វើ​ឡើង​បន្ថែម​ទៀត។
Jonghyun

ដើម្បី​ជា​ការ​រំលឹក​ដល់​ Jonghyun ខ្លីៗ សូម​លើក​យក​បទ​ចម្រៀង​ ៣បទ ដែល​សរសេរ​ដោយ Jonghyun។ Jonghyun បាន​សរសេរ​បទ​ចម្រៀង​ជាច្រើន​ទៀត ប្រិយមិត្ត​អាច​បន្ថែមបាន នៅ​ក្នុង Comment ខាងក្រោម។

១. Juliette (Jonghyun សរសេរ​ជាមួយ Choi Min-ho ឆ្នាំ២០០៩)

២. View (Jonghyun សរសេរ​ឆ្នាំ ឆ្នាំ២០១៥)

៣. Don't Stop (Jonghyun សរសេរ​ជាមួយ Choi Min-ho និង Key ឆ្នាំ២០១៦)

ក្រៅ​ពី​បទ​ទាំង៣ ខាងលើ​នេះ Jonghyun បាន​សរសេរ​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត សម្រាប់​ច្រៀង​ទោល​ សម្រាប់​ក្រុម SHINee និង​ក្រុម​មួយ​ចំនួន​ទៀត នៅ S.M Entertainment៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;