ក្រុម២ នឹង​ត្រូវ​ប៉ះគ្នា​នៅវគ្គ​ផ្តាច់ព្រ័ត្រ​លីគ​កំពូល​កម្ពុជា

  • 2017-12-24 04:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម២​ដែល​ប៉ះគ្នា​នៅវគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា (Cambodia League) ​គឺ បឹងកេត និង​ក្រសួង​ការពារ​ជាតិ។

បឹងកេត ជាក្រុម​លេខ១ នៅក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក ដោយមាន​កៅអី​រួច​ជាស្រេច​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ និង​រង់ចាំ​ប្រកួត​ជាមួយ​ក្រុម​ដែលឈ្នះ​មកពី​វគ្គ Play Off។ ចំណែក​ក្រសួង​ការពារ​ជាតិ មុនបាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ឆ្លង​កាត់​ការ​យកឈ្នះ​ទៅលើ​ក្រុម​២ នៅ​វគ្គ Play Off គឺ​ឈ្នះ​ណាហ្គាវើល ៤-៣ ដោយបាល់​កាត់​សេចក្តី ១១​ម៉ែត្រ និង​យក​ឈ្នះ​ព្រខ័នរាជ​ស្វាយរៀង ៣-១ កាលពី​យប់មិញ។

ក្រសួងការពារជាតិ ក្នុងការប្រកួតជាមួយណាហ្គាវើល
ក្រសួងការពារជាតិ ក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​រវាង​ក្រុម​ទាំង២​ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក៕

បឹងកេត
ក្រសួងការពារជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;