ផ្សារ​ទំនើប​ស្តង់ដា​អន្តរជាតិ Olympia Plaza នឹង​បើក​ដំណើរការ​នៅឆ្នាំ​២០១៨​នេះ

  • 2018-01-19 09:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​ទំនើប​ស្តង់ដា​អន្តរជាតិ Olympia Plaza ដែល​បោះទុន​វិនិយោគ​ប្រមាណ ៨០​លាន​ដុល្លារ នឹង​បើក​ដំណើរការ​ក្នុង​ដំណាក់កាល​ទី១ នៅចុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៨​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ម៉េង ចំរើន ប្រធាន​គម្រោង​ Olympia City នៃ​ក្រុមហ៊ុន OCIC នៅថ្ងៃ​ទី​១៩ ខែ​មករា​នេះ។

រូបគំរូផ្សារ Olympia Plaza
ផ្សារ​ទំនើប ​Olympia Plaza  មាន​ទីតាំង​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ស្ថិត​ក្នុង​គម្រោង Olympia city។ ផ្សារ​នេះ​មាន​កម្ពស់ ១២​ជាន់ ប៉ុន្តែ​ដំណាក់​កាល​ទី​១​មាន​កម្ពស់ ​៦​ជាន់ និង​មាន​ទំហំ​ប្រមាណ​១៦០០០​ម៉ែត្រ​ការ៉េ។

លោក ម៉េង ចំរើន ឲ្យដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​​លក់​ផលិតផល​ល្បីៗ​បាន​នឹង​កំពុង​ធ្វើការ​ងារ ដើម្បី​ដំណើរការ​ផ្សារ​ទំនើប​ដ៏​ធំ​នេះ​។ លោក​បន្ត​ថា ផ្សារ​ទំនើប​នេះ​នឹង​មាន​រោងភាពយន្ត​នៅ​ជាន់​ទី​៦ និង​កន្លែង​លក់រាយ​ចាប់ពី​ជាន់​ទី​១​ដល់​ជាន់​ទី​៥។ ចំពោះ​ដំណាក់កាល​ទី​២ នៃ​ផ្សារ​ទំនើប​នេះ មាន​កម្ពស់ ​៦​ជាន់ ជា​កន្លែង​លក់​ផលិតផល​ចម្រុះ​ ​អាហារ ​និង​ភេសជ្ជៈ​ ​អាច​នឹង​​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩។

គម្រោង Olympia City

លោក​មាន​ជំនឿ​ថា​ផ្សារ​ទំនើប​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ដោយសារ​ផ្សារ​នេះ​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន ពិសេស​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​OlympiaPlaza ​អាច​ដើរ​​មកកាន់​ផ្សារ​នេះ​​ទៅវិញទៅមក​បាន៕

គម្រោង Olympia City

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;