យន្តហោះ​ចម្បាំង​​ទាំង ៥ ដែល​មានសមត្ថភាពខ្ពស់ និងគ្រោះថ្នាក់បំផុតលើ​លោក

  • 2018-03-09 08:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងសង្គ្រាមដែនអាកាស បណ្តាប្រទេសមហាអំណាចជាច្រើនលើពិភពលោក បានព្យាយាមផលិតប្រភេទយន្តហោះចម្បាំង​ដ៏ទំនើប និងមានសមត្ថភាពខ្ពស់បំផុតជាបន្តបន្ទាប់ ដោយផ្តោតសំខាន់លើល្បឿន ទម្ងន់ ការបំពាក់បច្ចេកវិទ្យាកម្រិតកំពូលដែល​អាចវាយប្រហារគ្រប់គោលដៅ និងគ្រប់ស្ថានភាពសត្រូវបានយ៉ាងងាយ។

យន្តហោះ​ចម្បាំងជាច្រើនម៉ូដែល​ បាន​លេច​រូបរៀងឡើង​ជា​បន្តបន្ទាប់ ដោយគិត​មក​ដល់​បច្ចុប្បន្ន គឺមានយន្តហោះ​ចម្បាំង​ចំនួន ៥ត្រកូល ដែល​មានសមត្ថភាពខ្ពស់បំផុតលើពិភពលោក ដែល​មាន​ដូច​ខាងក្រោម៖

៥- យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi Su-35 (រុស្ស៊ី)

Sukhoi Su-35 ជាយន្ត​ចម្បាំង​ដ៏ទំនើបបំផុតរបស់ប្រទេស​រុស្ស៊ី ហើយក៏ជាយន្តដ៏សំខាន់សម្រាប់បម្រើក្នុងសង្គ្រាមដែនអាកាសរបស់កងទ័ពអាកាសរុស្ស៊ីបច្ចុប្បន្ននេះ។ វា​ត្រូវបាន​គេផលិតឡើង ដើម្បី​ប្រើប្រាស់ក្នុងបេសកកម្ម​សង្គ្រាមធំៗ និងរយៈពេលយូរ ដូចជាសង្គ្រាមនៅស៊ីរីជាដើម។ Sukhoi Su-35 ត្រូវ​បាន​អភិវឌ្ឍ​ចេញពី​យន្តហោះ​ប្រភេទ Sukhoi Su-27 មានប្រវែង ២២ម៉ែត្រ អាចផ្ទុកអាកាសយានិកម្នាក់ មានសមត្ថភាព​ហោះ​ក្នុងល្បឿង ២៧៨០គីឡូម៉ែត្រក្នុង​មួយម៉ោង និង​មាន​តម្លៃចន្លោះពី ៤០លាន ទៅ ៦៥លានដុល្លារ។

៤- យន្តហោះចំបាំងប្រភេទ Dassault Rafale (បារាំង) Dassault Rafale ជាត្រកូលយន្តហោះបំបាំងដ៏សំខាន់ និងជាឆ្អឹងខ្នងសម្រាប់កងទ័ពអាកាសបារាំង ជាមួយនឹងសមត្ថភាពខ្ពស់ បច្ចេកវិទ្យាកម្រិតកំពូលដែលអ្នកវិទ្យាសាស្ត្របារាំងអាចផលិតបាន។ យន្តហោះប្រទេសនេះ ត្រូវបានគេផលិតចេញជារូបរាងដំបូងអំឡុងឆ្នាំ ១៩៨៦ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមកទល់នឹងពេលនេះ គឺមាន៤ម៉ូដែល ដូចជាម៉ូដែល Dassault Rafale, Dassault Rafale B, Dassault Rafale C និង Dassault Rafale M អាចហោះបានសរុប ៣៧០០គីឡូម៉ែត្រ ក្នុងល្បឿន ១៩១២គីឡូម៉ែត្រក្នុងមួយម៉ោង ទម្ងន់ ៩៩៧៩គីឡូ មានតម្លៃ ចម្លោះពី៨៤លាន ដល់ ៩៧លានដុល្លារ។
៣- យន្តហោះចំបាំងប្រភេទ F-35 Lightning II (អាមេរិក) F-35 Lightning II ជាយន្តហោះចំបាំងស្ថិតក្នុងត្រកូល F របស់កងយោធាដែនអាកាសអាមេរិក ផលិតឡើងដំបូងអំឡុងឆ្នាំ២០០៦ ដោយគិតមកទល់នឹងពេលនេះមានសរុប ៣ម៉ូដែល ដូចជាម៉ូដែល F-35A, F-35B និង F-35C។ F-35 Lightning II ត្រូវគេអភិវឌ្ឍន៍ឡើងក្នុងគោលដៅប្រើប្រាស់សម្រាប់គ្រប់ស្ថានភាពសង្គ្រាមទាំងការវាយប្រហារគោលដៅដែនអាកាស ដែនទឹក និងដែនគោក ជាមួយម៉ាស៊ីនភ្លោះ ប៉ុន្តែបេសសកម្មចំបងរបស់វា គឺដើរតួរជាយន្តហោះពិសេស ដូចជាសម្រាប់បេសកម្មសម្ងាត់ ស៊ើបការណ៍សត្រូវជាដើម។ F-35 Lightning II មានល្បឿនលឿនបំផុត ១៩៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានតម្លៃចម្លោះពី ៩៥លាន ដល់ ១២៣លានដុល្លារអាមេរិក។ ២- យន្តហោះចំបាំងប្រភេទ Eurofighter Typhoon (អឺរ៉ុប) Eurofighter Typhoon ជាប្រភេទយន្តហោះចំបាំងដ៏ទំនើបបំផុតរបស់ប្រជាជាតិប្លុកអឺរ៉ុប ផលិតឡើងដំបូងអំឡុងឆ្នាំ១៩៩៤ និងត្រូវគេអភិវឌ្ឍន៍ បំពាក់បច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់។ ជាធម្មតា Eurofighter Typhoon តែងតែបង្ហាញវត្តមានក្នុងជួរកងទ័ពការពារដែនអាកាសរបស់បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ មានម៉ាស៊ីនភ្លោះ ហោះបានចម្ងាយសរុប ៣៧៩០គីឡូម៉ែត្រ មានល្បឿនលឿនបំផុត ២៤៩៥គីឡូម៉ែត្រក្នុងមួយម៉ោង មានតម្លៃប្រមាណ ១៧៥លានដុល្លារក្នុងមួយគ្រឿង។ ១- យន្តហោះចំបាំងប្រភេទ F-22 Raptor (អាមេរិក) F-22 Raptor ជាយន្តហោះចំបាំងទំនើបបំផុត សមត្ថភាពខ្ពស់បំផុតរបស់ពិភពលោក ផលិតឡើងដោយសហរដ្ឋអាមេរិក និងបង្ហាញវត្តមានដំបូងអំឡុងឆ្នាំ ២០០៥ ។ យន្តហោះម៉ូដែលនេះ ក៏ស្ថិតក្នុងត្រកូល F របស់អាមេរិកផងដែរ ប៉ុន្តែវាផលិតចេញពីដែកថែបមានគុណភាពបំផុតលើផែនដី អាចគេចចេញពីរ៉ាដារបស់សត្រូវ មានម៉ាស៊ីនបច្ចេកវិទ្យាកម្រិតកំពូលចំនួន២ មានសមត្ថភាពវាយប្រហារគ្រប់គោលដៅទាំងដែនអាកាស ដែនទឹក និងដែនគោក។ F-22 Raptor អាចធ្វើដំណើរសរុបក្នុងចម្ងាយ ២៩៦០គីឡូម៉ែត្រ ជាមួយល្បឿនសរុប ២៤១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈតម្លៃរបស់វាគិតត្រឹមឆ្នាំ២០០៩ គឺប្រមាណ ១៥០លានដុល្លារអាមេរិក។

ប្រែសម្រួល៖ សុភា

អត្ថបទថ្មី
;