រោងចក្រ២តម្លៃជិត ៧លានដុល្លារ នឹងត្រូវបង្កើតនៅក្នុងខេត្តកណ្ដាល
- 2018-04-27 04:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រ២តម្លៃជិត ៧លានដុល្លារ នឹងត្រូវបង្កើតនៅក្នុងខេត្តកណ្ដាល
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតជារោងចក្រនៅក្នុងខេត្តកណ្ដាល ដែលមានទំហំវិនិយោគសរុបជិត ៧លានដុល្លារ។
ការវិនិយោគទាំង២មានដូចជា៖
១. ក្រុមហ៊ុន "MIMASU INDUSTIRES (CAMBODIA) CO.,LTD"៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទុនវិនិយោគមានចំនួនប្រមាណ ២,២៨លានដុល្លារ ហើយអាចបង្កើតការងារចំនួន ៩៦០កន្លែង។
២. ក្រុមហ៊ុន "WAM FA LEATHER CO., LTD"៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទុនវិនិយោគមានចំនួនប្រមាណ ៥,៤៤លានដុល្លារ ហើយអាចបង្កើតការងារចំនួន ២៦៥០កន្លែង៕