Jack Ma ទទួល​បណ្ឌិត​កិត្តិយស​ពី​កំពូល​សាកលវិទ្យាល័យ​របស់​អ៊ីស្រាអែល

  • 2018-05-11 06:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​ទទួល​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ Tel Aviv University ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​ទទួល​បណ្ឌិត​កិត្តិយស​របស់​លោក Jack Ma បាន​ធ្វើ​ឡើង​កាលពី​ដើម​សប្ដាហ៍​នេះ។

ក្នុង​ពិធី​ទទួល​បណ្ឌិត​កិត្តិយស​នោះ Jack Ma បាន​ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​សាកលវិទ្យាល័យ Tel Aviv University ថា គ្រឿងផ្សំ​ដ៏​សំខាន់​បំផុត​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Alibaba គឺ​ការ​បង្កើត​ថ្មី។

នៅ​ពេល​សួរ​ថា តើ​មុខ​វិជ្ជា​អ្វី ដែល​គួរ​រៀន​សម្រាប់​ពេល​អនាគត Jack Ma ឆ្លើយ​ថា "កុំ​រៀន​អ្វី​ដែល​ឪពុក​របស់​អ្នក ចង់​ឲ្យ​អ្នក​រៀន នោះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រាប់​កូនៗ​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា អ្វី​ដែល​សំខាន់​នៅ​សព្វ​ថ្ងៃ​នេះ គឺ​រៀន​អ្វី​ដែល​អ្នក​ពូកែ អ្វី​ដែល​អ្នក​ស្រលាញ់ អ្វី​ដែល​ពិត​ជា​ចង់​ធ្វើ​ពេញ​មួយ​ជីវិត​របស់​អ្នក"៕

វីដេអូ Jack Ma ថ្លែង​អំឡុង​លោក​ទទួល​បណ្ឌិតកត្តិយស

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;