UEFA ដាក់​ពិន័យ AC Milan មិន​ឲ្យ​ចូលរួម​ប្រកួត​ Europa League

  • 2018-06-28 03:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប AC Milan ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​របស់ UEFA ចំនួន ១​ឆ្នាំ បន្ទាប់​ពី UEFA រក​ឃើញ​ថា AC Milan បាន​បំពាន​ច្បាប់​ហិរញ្ញវត្ថុ (Financial Fair Play)។

AC Milan (រូបថត៖ EPA)
AC Milan មិន​អាច​បំពេញ​លក្ខខណ្ឌ​របស់ UEFA ដោយ​បាន​ខាតបង់​ប្រាក់​ចំណូល​ក្លឹប​រាប់​សិន​លាន​ដុល្លារ ​ក្នុង​១ឆ្នាំៗ។ UEFA មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ណា​មួយ ខាត​ប្រាក់​ចំណូល​លើស​ពី ១៥លាន​ផោន (ជិត ២០​លាន​ដុល្លារ) ក្នុង​១​រដូវ​កាល ក្នុង​រយៈ​ពេល​៣ឆ្នាំ​ឡើយ​។

AC Milan ដែល​បញ្ចប់​រដូវកាល​២០១៧-១៨ នៅ​ចំណាត់​ថ្នាក់​លេខ​៦ ត្រូវ​បាត់បង់​កៅអី Europa League រដូវ​កាល២០១៨-១៩។ ក៏​ប៉ុន្តែ ក្លឹប​ម​កពី​លីគ​កំពូល​អ៊ីតាលី​នេះ អាច​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​បាន។

សូម​ជម្រាប​ថា AC Milan ត្រូវ​បាន​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី មក​ពី​ចិន ​ក្នុង​ទឹកប្រាក់​ជាង ៨៥០លាន​ដុល្លារ​អាមេរិក កាលពី​ខែ​មេសា ឆ្នាំ​២០១៧។ ក្រោយ​មក ក្លឹប​ដដែល​បាន​ចំណាយ​លើ​កីឡាករ​ថ្មីៗដើម្បី​ពង្រឹង​ក្រុម ចំនួន​ជាង ២៦០​លាន​ដុល្លារ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;