មេ SpaceX ទម្លាយ​ថា អភិបាល​ខេត្ត​ឈៀង​រ៉ៃ បដិសេធ​​នាវា​មុជ​ទឹក

  • 2018-07-11 08:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Elon Musk ស្ថាបនិក​ក្រុមហ៊ុន SpaceX បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា លោក Narongsak Osottanakorn អភិបាល​ខេត្ត​ឈៀងរ៉ៃ បាន​បដិសេធ​ក្នុង​ការ​ទទួល​យក​នាវា​មុជ​ទឹក​ខ្នាត​តូច​ដែល​ក្រុមហ៊ុន​លោក​ខិតខំ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​ក្មេង​ៗក្រុម​បាល់ទាត់​១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ដែល​ទើបតែ​ត្រូវ​បាន​រំដោះ​ចេញ​ពី​ក្នុង​ល្អាងភ្នំ​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ។ លោក Musk បន្ត​ថា អភិបាល​ខេត្ត​ដដែល គ្មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ឡើយ។

លោកអភិបាល Narongsak Osottanakorn កំពុងណែនាំក្រុមជួយសង្គ្រោះ (រូបថត៖ EPA)
លោក Narongsak Osottanakorn ដែល​ទទួល​បន្ទុក​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មេងៗ​និង​គ្រូបង្វឹក​បាល់ទាត់​ខាងលើ បាន​បដិសេធ​សំណើ​របស់​មហាសេដ្ឋី Musk ហើយ​ចាត់​ទុក​នាវាមុជទឹក​របស់​លោក​ថា មិន​សក្ដិសម​សម្រាប់​បេសកកម្ម​ជួយ​សង្គ្រោះ​នោះ​ទេ។ ក៏ប៉ុន្តែ លោក​អភិបាល​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក Musk ។
នាវាមុជទឹកខ្នាតទឹករបស់លោក Elon Musk (រូបថត៖ Elon Musk/Twitter)

ទោះជា​យ៉ាងណា មេ SpaceX បាន​បង្ហើប​ថា លោក Richard Stanton ដែល​សហការ​ជាមួយ​អភិបាល​ខេត្ត​ឈៀង​រ៉ៃ​ក្នុង​បេសកកម្ម​ខាងលើ គឺ​ជា​អ្នក​ជំនាញ​ពិតប្រាដក​ដែល​បាន​ជំរុញ​ឲ្យ​គាត់​ផលិត​នាវា​មុជ​ទឹក​ខ្នាត​តូច​នោះ​ឡើង​៕

អត្ថបទទាក់ទង

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;