ប៉ូលិស ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup ក្រោយ​ឈ្នះ​អង្គរ​ថាយហ្គឺរ

  • 2018-09-03 01:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស) បាន​យក​ឈ្នះ​ក្លឹប​អង្គរ​ថាយហ្គឺរ ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ Hun Sen Cup កាល​ពី​យប់ ​ថ្ងៃអាទិត្យ ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ។

សកម្មភាពការប្រកួតរវាង ប៉ូលិស និង អង្គរថាយហ្គឺរ
ខ្សែប្រយុទ្ធ នួន បូរី បាន​បើក​ការ​នាំ​មុខ​ឲ្យ​ក្រុម​ប៉ូលិស នៅ​នាទី​៣២ ហើយ​ខ្សែ​បម្រើ​ លន់ ចំរើន ជា​អ្នក​រក​គ្រាប់​ទី២ នៅ​នាទី​៧២។

ជ័យជម្នះ​នេះ មាន​ន័យ​ថា ប៉ូលិស ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ទៅ​ប៉ះ​ក្លឹប​ក្រសួង​ការពារ​ជាតិ នា​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៨​ខាងមុខ​នេះ។

សូម​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ ណាហ្គាវើល ដោយ​លទ្ធផល ៣-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ កាលពីថ្ងៃសៅរ៍កន្លង​ទៅ​៕

សកម្មភាពការប្រកួតរវាង ប៉ូលិស និង អង្គរថាយហ្គឺរ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;