ចិន ដាក់ចេញគំនិតផ្ដួចផ្ដើមចំនួន៨ ជាមួយប្រទេសអាហ្រ្វិក
- 2018-09-04 02:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ដាក់ចេញគំនិតផ្ដួចផ្ដើមចំនួន៨ ជាមួយប្រទេសអាហ្រ្វិក
ចន្លោះមិនឃើញ
ប្រទេសចិននឹងដាក់ចេញគំនិតផ្ដួចផ្ដើមចំនួន៨ ជាមួយប្រទេសអាហ្រ្វិក នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីតម្រង់ទិសសហគមន៍ ចិន-អាហ្វ្រិក កាន់តែជិតស្និទ្ធ ដោយមានគោលដៅរួមគ្នា នៅក្នុងសករាជថ្មី។ នេះបើតាមការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងសុន្ទរកថាបើកជំនួបកំពូលនៃវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក ដែលធ្វើឡើងណៅក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ២០១៨ ម្សិលមិញ។
គំនិតផ្ដួចផ្ដើមទាំង ៨នោះ មានដូចជា៖
ការលើកកម្ពស់ឧស្សាហកម្ម
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
ការសម្របសម្រួលពាណិជ្ជកម្ម
ការអភិវឌ្ឍបែតង
ការកសាងសមត្ថភាព
សុខាភិបាល
ការផ្លាស់ប្ដូររវាងមនុស្ស និងមនុស្ស
សន្ដិភាព និងសន្ដិសុខ
ដើម្បីលើកកម្ពស់ការអនុវត្តដោយរលូននៃគំនិតផ្ដួចផ្ដើមទាំង៨ នេះ ប្រទេសចិននឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៦០ពាន់លានដុល្លារ ដល់ប្រទេសអាហ្វ្រិក តាមរយៈជំនួយរដ្ឋាភិបាល កម្ចី និងការវិនិយោគដោយស្ថាប័ន និងសហគ្រាសហិរញ្ញវត្ថុ។
ក្នុងចំណោមហិរញ្ញវត្ថុ ៦០ពាន់លានដុល្លារនោះ មាន ១៥ពាន់លានដុល្លារជាជំនួយ កម្ចីគ្មានការប្រាក់ និងមានការប្រាក់ទាប ២០ពាន់លានដុល្លារជាកម្ចីកម្រិតឥណទាន ១០ពាន់លានដុល្លារជាមូលនិធិពិសេសសម្រាប់ការអភិវឌ្ឍ ចិន-អាហ្រ្វិក និង ៥ពាន់លានដុល្លារជាមូលនិធិពិសេសសម្រាប់ការនាំចេញពីអាហ្វ្រិក៕