មន្ទីរពេទ្យ​កាល់ម៉ែត ប្រកាស​ជ្រើសរើស​គ្រូ​ពេទ្យ​ឯកទេស​គ្រប់​ជំនាញ

  • 2018-09-27 08:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ប្រកាស​រើស​គ្រូ​ពេទ្យ​ឯកទេស​គ្រប់​ជំនាញ ជា​ពិសេស​ឯកទេស​ប្រពោធនកម្ម (Reanimation) ឯកទេស​ជំងឺ​ទូទៅ (Medicine Interne) ឆ្មប និង​គិលានុបដ្ឋាក-យិកា ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

  • មាន​សុខភាព និង​កាយ​សម្បទា​ល្អ

  • មាន​រូប​សម្បត្តិ​ល្អ និង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ មាន​អត្តចរិត​ស្លូតបូត​សុភាព​រាបសា រួសរាយ​រាក់​ទាក់

  • ចំពោះ​គ្រូ​ពេទ្យ​ឯកទេស ត្រូវ​មាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ឯកទេស​ដូច​ជម្រាប​ខាង​លើ

  • ចំពោះ​គិលានុបដ្ឋាក-យិកា ត្រូវ​មាន​បរិញ្ញាបត្រ រ​បរិញ្ញាបត្រ​រង​ផ្នែក​ឆ្មប និង​គិលានុបដ្ឋាក

  • ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការងារ​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ជំងឺ និង​គ្រួសារ​អ្នក​ជំងឺ អំឡុង​ពេល​កម្មសិក្សា ឬ​បំពេញ​ការងារ

  • មាន​គំនិត​ចែក​រំលែក​ចំណេះ​ដឹង ធ្វើ​ការងារ​ជា​ក្រុម មាន​គំនិត​ច្នៃ​ប្រឌិត ការងារ​ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​និច្ច និង​មាន​ជំហរ​ការងារ​ស្វិតស្វាញ​គ្រប់​កាលៈទេសៈ

  • មាន​ភាព​អត់ធ្មត់ ស្មោះ​ត្រង់ ឧស្សាហ៍​ព្យាយាម និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ។

មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ថា បេក្ខជន-​បេក្ខនារី​ដែល​ចាប់​អារម្មណ៍ អាច​ទៅ​ដាក់​ប្រវត្តិរូប (មាន​បិទ​រូប​ថត) និង​ពាក្យ​សុំ​ចូល​បម្រើ​ការងារ (ជា​ភាសា​ខ្មែរ អង់គ្លេស ឬ​បារាំង) ដោយ​ផ្ទាល់​នៅ​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រៀងរាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល។ ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​ចូលរួម​ប្រឡង​សំណេរ និង​ផ្ទាល់​មាត់ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;