ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ​ប្រចាំ​ស​ប្តាហ៍​

  • 2018-10-21 08:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ ដែល​កើតមាន​ឡើង​ក្នុង​សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម។

១. CPP ប្រតិកម្ម​នឹង IPU ដែល​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូលរួម​ប្រជុំ

កាលពីថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ប្រធាន​អង្គប្រជុំ​សហភាព​អន្តរ​សភា (IPU) ដែល​បាន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​ពេញ​អង្គ​សហ​ភាព​អន្តរ​សភា (IPU) លើក​ទី​១៣៩ នៅ​ប្រទេស​ស្វីស។ លោក​បាន​ហៅ​ការ​អនុញ្ញាត​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា និង​គឺ​ជា​ការ​បំពាន​លើ​ឯករាជ្យ​និង​អធិបតេយ្យ​ភាព​ជាតិ​កម្ពុជា ព្រោះ​លោក សម រង្ស៊ី គ្មាន​តួនាទី​អ្វី​ ក្នុង​ការ​មាន​មុខ​ចូល​ប្រជុំ​នៅ​លើ​វេទិកា​នានា​ជា​ថ្នាក់​អន្តរជាតិ ហើយក៏​មិន​មែន​ជា​តំណាង​ប្រជាជន​កម្ពុជា​ឡើយ។

ចុចអាន​លម្អិត

២. សម្តេច ហ៊ុន សែន លើកពី​បញ្ហា​បំណុល​របស់​កម្ពុជា ជាមួយ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី

ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev កាលពីថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨ នៅបែលហ្សិក សម្តេច ហ៊ុន សែន លើកឡើង​ពី​បំណុល​ដែល​កម្ពុជា​ ជំពាក់​អតីត​សហភាព​សូវៀត ពោលគឺ​កម្ពុជា​ចង់​បង្វែ​បំណុល​នោះ ទៅជា​ការវិនិយោគ​នៅ​កម្ពុជា។ ជាការឆ្លើយតប  លោក Dmitry Medvedev បញ្ជាក់​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​នោះ សម្រាប់​ជា​ការ​វិនិយោគ​នៅ​កម្ពុជា ដែលនោះ​គឺជា​អាទិភាព​ដ៏ល្អ​សម្រាប់​កម្ពុជា ដែល​រុស្ស៊ី​ចង់ជួយ។

ចុចអានលម្អិត

៣. គ.ជ.ប បង្ហាញ​ចំនួន​សរុប​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មីក្នុង​ឆ្នាំ២០១៨

របាយការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បង្ហាញ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត​ឆ្នាំ២០១៨ ដែល​ធ្វើឡើងពីថ្ងៃទី១តុលាមក ត្រូវបាន​បញ្ចប់ហើយ​កាលពី​ថ្ងៃទី១៨​តុលា ក្នុងនោះ​អ្នកចុះ​ឈ្មោះបោះឆ្នោតថ្មី​មាន​ចំនួន ១៩៥ ០៨៧នាក់ (ជាង១៩ម៉ឺននាក់)។ ចំនួន​នេះ ស្មើនឹង ៣៩,៨២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ដែល​ត្រូវ​ចុះ​ឈ្មោះថ្មី​ចំនួន​ជិត ៤៩ម៉ឺន​នាក់។

ចុចអានលម្អិត

៤. កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នៅឆ្នាំ​២០២០

បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី-អឺរ៉ុប​ទាំង​អស់ បាន​ឯកភាព​គ្នា ក្នុងការ​ផ្តល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ​២០២០​ខាងមុខ។ ការ​ឯកភាព​នេះ ធ្វើឡើង​នៅក្នុង​ពិធី​បិទបញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើកទី​១២  កាលពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។

ចុចអាន​លម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;