ត្បូងមរកតដ៏កម្រ ទម្ងន់ ១,១គីឡូក្រាម ត្រូវរកឃើញនៅហ្សំប៊ី
- 2018-10-31 02:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បូងមរកតដ៏កម្រ ទម្ងន់ ១,១គីឡូក្រាម ត្រូវរកឃើញនៅហ្សំប៊ី
ចន្លោះមិនឃើញ
ត្បូងមរកតដ៏កម្រ ៥៦៥៥ការ៉ាត់ ដែលមានទម្ងន់ ១,១គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងប្រទេសហ្សំប៊ី នៅក្នុងតំបន់អាហ្វ្រិកកណ្ដាល។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ត្បូងមរកត Gemfields ដែលមានស្នាក់ការនៅក្រុងឡុងដ៏ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
ក្រុមហ៊ុននេះបានរៀបរាប់ថា ត្បូងមរកតនេះមានភាពភ្លឺថ្លាគួរឲ្យកត់សម្គាល់ និងមានលក្ខណៈពណ៌បៃតង-មាស យ៉ាងប្រណិត។
ត្បូងមរកតនេះ ត្រូវបានយកចេញពីក្នុងដី នៅក្នុងខែតុលានេះ នៅទីតាំង Kagem ដែលជាទីតាំងជីករ៉ែធំបំផុតក្នុងពិភពលោក ដោយកម្មសិទ្ធិ ៧៥% ជារបស់ក្រុមហ៊ុន Gemfields និង ២៥% ជាកម្មសិទ្ធរបស់សាជីវកម្មអភិវឌ្ឍឧស្សាហកម្មរបស់រដ្ឋាភិបាលហ្សំប៊ី។
ត្បូងមរកតដ៏កម្រនេះ ត្រូវបានគេដាក់ឈ្មោះតាមភាសាអ្នកនៅក្នុងតំបន់នោះថា Inkalamu ដែលមានន័យថា សត្វតោ។ ត្បូងមរកតដ៏កម្រនេះ នឹងត្រូវដាក់ឲ្យដេញថ្លៃនៅក្នុងប្រទេសសិង្ហបុរី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕