កីឡាករ​៦​នាក់ ជួយ Man City រក​បាន​៩គ្រាប់ ទល់​នឹង Burton

  • 2019-01-10 01:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​បំប៉ោង​សំណាញ់​ទី​របស់​ក្លឹប​Burton ចំនួន ៩​គ្រាប់​ ក្នុង​ការ​ប្រកួត​ជើង​ទី១ វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់​ Carabao Cup ឬ League Cup កាលពី​យប់មិញ។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​មេឃ​ខៀវ មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។

Man City រក​គ្រាប់​បាល់​ដោយ Gabriel Jesus ៤​គ្រាប់, Kevin de Bruyne ១​គ្រាប់, Oleksandr Zinchenko ១គ្រាប់, Phil Foden ១​គ្រាប់, Kyle Walker ១​គ្រាប់ និង Riyad Mahrez ១​គ្រាប់។ ការ​ប្រកួត​ជើង​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៩​។

សូម​ជម្រាប​ថា Man City រក​បាន​ចាប់​ពី ៨​គ្រាប់​ក្នុង​១ប្រកួត​ ជា​លើក​ដំបូង​ចាប់​តាំង​ពី ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;