អូស្ត្រាលី ទាមទារ​យុត្តិធម៌ ​ករណីចិន​​ចាប់​ពលរដ្ឋ​ខ្លួន​

  • 2019-01-24 04:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ក្រសួង​ការ​បរទេស​ប្រទេស​អូស្ត្រាលី បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន ផ្ដល់​តម្លាភាព និង​យុត្តិធម៌ ចំពោះ​ករណី​របស់​ពលរដ្ឋ​អូស្ត្រាលី ដែល​ជា​អ្នកនិពន្ធ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចិន។

អាជ្ញាធរ​ចិន បាន​ជូនដំណឹង​ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ចិន​ នៅ​ក្រុង​ប៉េកាំង កាល​ពី​យប់​ថ្ងៃ​ទី​២៣​មករា ពី​ការ​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី ឈ្មោះ Yang Hengjun ។ បុរស​ដែល​មាន​វ័យ ៥៣ឆ្នាំ​នេះ ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​គាត់​រាយការណ៍​ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី​ថា បាន​បាត់ខ្លួន តាំងពី​ថ្ងៃសុក្រ សប្ដាហ៍​កន្លង​ទៅ ក្រោយ​ទៅ​ដល់​ប្រទេស​ចិន​។

លោក Yang Hengjun (រូបថត៖ Reuters)
ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រសួង​ការ​បរទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា មន្ត្រី​ទូត​របស់ខ្លួន ​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​ចិន នៅ​ព្រឹក​ថ្ងៃ​ទី២៤​មករា​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចាប់ខ្លួន​ខាងលើ​។

ដោយឡែក ឈ្មោះ Feng Chongyi ដែល​ត្រូវ​ជា​មិត្ត​ភ័ក្តិ​របស់​លោក Yang បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អូស្ត្រាលី​ថា លោក Yang ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុង​ប៉េកាំង ដោយ​ក្រសួង​សន្តិសុខ​ចិន សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម។ លោក​បន្ត​ថា Yang និង​ភរិយា ត្រូវ​បាន​សាកសួរ​ជាង ១២​ម៉ោង មុន​នឹង​ត្រូវ​បាន​ដោះលែង​វិញ​។

សូម​ជម្រាប​ថា លោក Yang ជា​អតីត​មន្ត្រី​ការ​ទូត​របស់​ចិន និង​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​កាណាដា កាលពី​ឆ្នាំ​២០០០​។

ការ​ចាប់ខ្លួន​ជនជាតិ​កាណាដា គឺ​មុន​ពេល​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ដ្រាលី Christopher Pyne នៅ​ក្រុង​ប៉េកាំង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​មករា​នេះ និង​ក្រោយ​ប្រហែល ៦សប្ដាហ៍ បន្ទាប់ពី​អាជ្ញាធរ​ចិន បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដា ចំនួន ២​នាក់ គឺ​ឈ្មោះ Michael Spavor ដែល​ជា​អ្នកជំនួញ និង​ឈ្មោះ Michael Kovrig ដែល​ជា​អតីត​មន្ត្រី​ទូត​កាណាដា ជុំវិញ​ករណី​ Huawei ៕

អត្ថបទទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;