កូនប្រុស​លោក ព្រុំ សុខា ឡើងជា​ស្នងការ​នគរបាល​ខេត្តព្រៃវែង

  • 2019-02-01 03:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ត្រី ព្រុំ សន្ធរ ដែល​ជា​ស្នងការ​រងនគរបាល​រាជធានី​ភ្នំពេញ បាន​ចូល​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ហើយ។ ពិធី​ផ្លាស់ប្តូរ​មុខតំណែង​នេះ ធ្វើឡើង​នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង។

លោក​ឧត្តមសេនីយ៍​ត្រី ព្រុំ សន្ធរ
លោក​ឧត្តមសេនីយ៍​ត្រី ព្រុំ សន្ធរ ដែល​​ត្រូវជា​កូន​ប្រុស​របស់​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ ត្រូវបាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ជំនួស​លោក​ឧត្តមសេនីយ៍​ទោ ស្រេង ជា ដែលត្រូវ​ចូល​និវត្តន៍។

គួរបញ្ជាក់​ថា ស្នងការ​នគរបាល​ខេត្ត​ចំនួន​០៣រូប ដែលត្រូវ​ដាក់​ឲ្យចូល​និវត្តន៍ មាន​ដូចជា៖ ១. លោក​ឧត្តមសេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង។ ទី២. លោកឧត្តមសេនីយ៍​ទោ ជា ចាន់ឌិន ស្នងការ​នគរបាលខេត្ត​ប៉ៃលិន និង​ទី៣. លោក​ឧត្តម​សេនីយ៍ ឡុច វណ្ណារ៉ា ស្នងការ​នគរបាលខេត្ត​កំពង់ឆ្នាំង។ នេះបើ​យោងតាម​ព្រះរាជក្រឹត្យ ចុះថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ២០១៨៕

លោកឧត្តមសេនីយ៍ទោ ស្រេង ជា

អត្ថបទទាក់ទង៖ ស្នងការ​នគរបាលខេត្ត​ប៉ៃលិន​ត្រូវបាន​ផ្លាស់ប្តូរ​ជាផ្លូវការ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;