ក្រុមហ៊ុនថៃ១ សន្យា​សាងសង់​ព្រះពុទ្ធរូប​ធំ​ជាងគេ​ក្នុង​លោក និង​រថភ្លើង​ល្បឿនលឿន​នៅ​ខេត្តកែប

  • 2019-02-04 10:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​វិនិយោគ១​មកពី​ប្រទេសថៃ បាន​សន្យា​ថា នឹង​សាងសង់​ព្រះពុទ្ធរូប​ដែលមាន​កម្ពស់​ និង​ទំហំ​ធំ​ជាងគេ​លើ​ពិភពលោក​ និង​រថភ្លើង​ដែលមាន​ល្បឿនលឿន​ពី​ខេត្ត​ព្រះសីហនុ​ ទៅកាន់​ខេត្តកែប ដើម្បី​ទាក់ទាញ​អ្នកទេសចរ។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ថៃ និង​លោក កែន សត្ថា អភិបាល​ខេត្ត​កែប នា​រសៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៩។

ជំនួបរវាងអភិបាលខេត្តកែប និង​គណៈប្រតិភូក្រុមហ៊ុនថៃ នាថ្ងៃទី៤កុម្ភៈ ២០១៩។ រូបថត៖ រដ្ឋបាលខេត្តកែប
លោក​អភិបាល​ខេត្ត​ បាន​រៀបរាប់​ពី​ភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់​ខេត្ត​កែប​ ដើម្បី​បង្ហាញ​ជូន​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន​វិនិយោគ​ថៃ។ បន្ថែមពីនេះ​ លោក​ក៏​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ ដែល​មាន​សម្រាប់​ខេត្ត​ទាំងមូល​ និង​ចំពោះ​អាជីវករ​ដែល​កំពុង​បម្រើ​សេវា​ទេសចរណ៍​នៅ​ខេត្តកែប​ ថា​ភ្ញៀវ​ដែល​ទៅលេង​ខេត្ត​កែប​ គឺតាម​រដូវកាល​ មិនមែន​ទៅលេងកែប​គ្រប់​រដូវកាល​នោះទេ។

បន្ទាប់ពីបាន​ស្តាប់​ និង​ទស្សនា​វីដេអូ​អំពី​សក្កានុពល​ទេសចរណ៍​របស់​ខេត្ត​កែប​ រួចមក​ គណៈ​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ​ ក៏​នឹងមាន​គម្រោង​បង្កើត​តំបន់​ទេសចរណ៍​ឱ្យ​បាន​ទូលាយ​ និងច្រើន​ជាងនេះ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ច្រើន​ជាងនេះ​បន្ថែម​ទៀត​ផងដែរ៕

ឆ្នេរកែប

អត្ថបទ៖ សំភី

អត្ថបទថ្មី
;