អាជ្ញាធរ នឹងធ្វើពិធីប្រារព្ធខួប៦០ឆ្នាំនៃការបង្កើត «ខេត្តរតនគិរី»
- 2019-02-11 03:54:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរ នឹងធ្វើពិធីប្រារព្ធខួប៦០ឆ្នាំនៃការបង្កើត «ខេត្តរតនគិរី»
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំប្រារព្ធពិធីអបអរសាទរខួប ៦០ឆ្នាំនៃការបង្កើតខេត្តរតនគិរី (១៧ កុម្ភៈ ឆ្នាំ១៩៥៩-១៧ កុម្ភៈ ឆ្នាំ២០១៩) ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ នៃការបង្កើតខេត្ត និងជាការឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត កសាង និងអភិវឌ្ឍន៍ខេត្តរតនគិរី ឱ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៩។
សូមជម្រាបថា ខេត្តរតនគិរី មានផ្ទៃដីទំហំ ១០ ៧៨២គីឡូម៉ែត្រការ៉េ មានក្រុង១ និងស្រុក ៨ ដូចជា៖ ក្រុងបានលុង ស្រុកអូរជុំ ស្រុកវើនសៃ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកតាវែង៕