Kepa មិនព្រម​​ប្ដូរ​ចេញ ខណៈ Chelsea ចាញ់​ Man City ដោយ​ប៉េ​ណាល់​ទី​កាត់សេចក្ដី​ League Cup

  • 2019-02-25 01:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំនាស់​របស់​អ្នកចាំទី Kepa Arrizabalaga ជាមួយ​គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea លោក Maurizio Sarri បាន​ផ្ទុះ​ឡើង បន្ទាប់ពី​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ មិន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រូបង្វឹក ​ដោយ​មិន​ព្រម​ប្ដូរ​ចេញ ដែល​ជំនួស​វិញ​ដោយ​អ្នកចាំទី Willy Caballero ។

Kepa ហាក់​មាន​បញ្ហា​សរសៃ​ពួរ​ ទើប​លោក Sarri ដក​រូបគេ​ចេញ នៅ​ចុង​ម៉ោង ម្យ៉ាង​ដើម្បី​ត្រៀម​សម្រាប់​ការ​ទាត់​បាល់ ១១​ម៉ែត្រ​។

ក្នុង​ជំនួប​វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ League Cup ឬ Carabao Cap កាល​ពី​យប់មិញ Chelsea បាន​ស្មើ​ជាមួយ Manchester City ដោយ​លទ្ធផល ០-០ ក្នុង​ ១២០នាទី រហូត​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់សេចក្ដី។ ជា​លទ្ធផល Chelsea បាន​បរាជ័យ ក្រោម​ថ្វីជើង Man City ដោយ​បាល់​ប៉េណាល់ទី ៤-៣។

សូម​បញ្ជាក់​ថា អាជ្ញាកណ្ដាល បាន​យល់ព្រម​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នកចាំទី Kepa ដោយ​យល់ស្រប​ឲ្យ​គេ​បន្ត​នៅ​ចាប់ ខណៈ​លោក Sarri បាន​ផ្ទុះកំហឹង​យ៉ាងខ្លាំង​ចំពោះ​អ្នកចាំទី​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត រូប​នេះ​។

ទស្សនា​វីដេអូ​ខាងក្រោម​៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;