មេដឹកនាំចាស់ជាងគេក្នុងលោក ចែករំលែកគន្លឹះថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
- 2019-04-23 11:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំចាស់ជាងគេក្នុងលោក ចែករំលែកគន្លឹះថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mohamad Mahathir ជាមេដឹកនាំចាស់ជាងគេក្នុងលោក ដែលមានវ័យជិត ៩៤ឆ្នាំហើយ។ ទោះជាយ៉ាងណា មេដឹកនាំរូបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ហាក់មានសុខភាពល្អ និងរឹងប៉ឹង។ តើអ្វីដែលជាគន្លឹះរបស់លោក ក្នុងការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន?
ក្នុងបទសម្ភាសន៍ជាមួយ CNN លោកនាយករដ្ឋមន្ត្រី Mahathir បានបង្ហើបអំពីគន្លឹះចំនួនពីរសំខាន់ៗ។ ទីមួយទាក់ទងនឹងសុខភាពផ្លូវកាយ លោកថា លោករស់នៅក្នុងជីវិតមួយសមរម្យ ហើយមិនចូលចិត្តធ្វើអ្វីៗលើសពីព្រំដែនកំណត់នោះទេ។ ឧទាហរណ៍លោកនឹងមិនធ្វើការទទួលទានអាហាររហូតធ្វើឲ្យខ្លួនលើសទម្ងន់នោះទេ។ បន្ថែមពីលើនេះ លោកបានចំណាយពេលមួយចំនួន ដើម្បីថែរក្សាសុខភាពជាទូទៅរបស់លោក។
ចំណែកឯចំណុចទីពីរទាក់ទងនឹងសុខភាពផ្លូវចិត្តវិញ មេដឹកនាំរូបនេះ បានឲ្យដឹងថា ការគិត ការអាន និងការព្យាយាមរកទឡ្ហីករណ៍ ធ្វើឲ្យខួរក្បាលមានភាពរស់រវើក។ លោកថា បើមិនព្យាយាមគិត ព្យាយាមអាន ឬរៀននោះ ខួរក្បាលនឹងមិនដំណើរបានល្អនោះឡើយ។
ក្នុងចុងបញ្ចប់វីដេអូសម្ភាសន៍នោះ លោក Mohamad Mahathir បាននិយាយថា៖ "នៅពេលខ្លះ មនុស្សមានវ័យក្មេងជាងអាយុរបស់ខ្លួន"។
សូមបញ្ជាក់ផងដែរថា លោក Mahathir បានកាន់តួនាទីជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីចំនួនពីរលើក។ លើកទី ១ ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ ចំណែកឯលើកទី ២ គឺពីខែឧសភា ២០១៨ រហូតដល់ពេលបច្ចុប្បន្ន។
សូមទស្សនាវីដេអូដែលលោកផ្ដល់បទសម្ភាសន៍ជាមួយ CNN ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖៕