លោក ពូទីន ទម្លាយ​ពី​សេចក្តី​ត្រូវការ​មួយ​របស់​លោក គីម ជុងអ៊ុន

  • 2019-04-26 04:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​បញ្ជាក់​ថា កូរ៉េ​ខាងជើង ត្រូវការ​ការ​ធានា​សន្តិសុខ​អន្តរជាតិ មិនមែន​ត្រឹមតែ​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ ក្នុងការ​ឱ្យប្រទេស​នេះ បោះបង់​ចោល​នុយក្លេអ៊ែរ។ លោក​​ទម្លាយ​ដូច្នេះ​ទៅកាន់​អ្នក​កាសែត ​ក្រោយ​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន នៅក្រុង Vladivostok ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «**កូរ៉េខាងជើង ត្រូវការ​តែការ​ធានា​មួយគត់​អំពី​សន្តិសុខ​របស់​ពួកគេ។ យើង​ទាំងអស់​គ្នា​ត្រូវ​គិត​អំពី​បញ្ហា​នេះ**»។

លោក ពូទីន ​បន្ថែម​ថា រុស្ស៊ី​នឹង​ពិភាក្សា​​អំពី​ការ​សម្រាល​ទណ្ឌកម្ម និង​បញ្ហា​សន្តិសុខ​នេះ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

«លោក​ប្រធាន​ គីម ជុងអ៊ុន គឺ​ជា​មនុស្ស​បើក​ចំហរ គាត់​និយាយ​ដោយ​ស្មោះត្រង់​អំពី​បញ្ហា​ទាំងអស់​លើ​របៀប​វារៈ ដូចជា ទំនាក់ទំនង​ទ្វេភាគី ទណ្ឌកម្ម អង្គការ​សហប្រជាជាតិ ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​អាមេរិក ហើយ​អ្វីដែល​ជាប្រធានបទ​ដ៏សំខាន់​បំផុត គឺ​ការ​បញ្ចប់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ»។ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រធានាធិបតី​រុស្ស៊ី៕

អត្ថបទទាក់ទងពូទីន-គីម ជុងអ៊ុន ចាប់ដៃគ្នា​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត តើ​មេដឹកនាំ​ទាំង២ និយាយ​អ្វីខ្លះ?

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;