លោក គីម ជុងអ៊ុន ចេះ​ស្ទាត់​ភាសា​អាល្លឺម៉ង់​ តែ​ខ្សោយ​អង់គ្លេស

  • 2019-05-21 02:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​បង្ហាញ​ការ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​មុនជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨។ ការ​បង្ហាញ​ក្តីបារម្ភនេះ ធ្វើឡើង​ក្នុងអំឡុង​ពេល​លោក គីម ជុងអ៊ុន បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន កាលពី​ខែ​មេសា ឆ្នាំ​២០១៨។ នេះ​បើតាម​ការ​អះអាង​របស់​លោក Tak Hyun Min ​អតីត​ជំនួយ​ការ​ម្នាក់​របស់​លោក ម៉ូន ចេអ៊ីន ទៅកាន់​កាសែត Korean Kyunghyang Daily។

ជំនួបដូណាល់ត្រាំ-គីម ជុងអ៊ុន កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ Reuters)
លោក គីម ជុងអ៊ុន បាន​បញ្ជាក់​ប្រាប់​លោក​ ម៉ូន ចេអ៊ីន នាពេល​នោះថា លោក​អាច​និយាយ​ភាសា​អាល្លឺម៉ង់​បាន​យ៉ាងល្អ ប៉ុន្តែ​មិនសូវស្ទាត់​ភាសា​អង់គ្លេស​ឡើយ។

សូម​រំលឹក​ថា ជំនួប​កំពូល​ ដូណាល់ ត្រាំ-គីម ជុងអ៊ុន ជា​ប្រវត្តិសាស្រ្ត​លើកទី១ ធ្វើឡើង​នៅសិង្ហបុរី កាលពី​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៨ និង​លើកទី២ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៩៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;