កំពង់ចាម ត្រូវ​គេ​ស៊ុត​ជាង ៨០គ្រាប់ហើយ ក្រោយ​ចាញ់​ណាហ្គា ១៨-០

  • 2019-05-27 03:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការពារ​តំណែង​ជើងឯកណាហ្គាវើល បាន​បំបាក់ក្រុម​ខេត្ត​កំពង់ចាម ១៨-០ ក្នុង​សប្ដាហ៍​ទី ៩ នៃ​លីគ​កំពូល​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែឧសភា​ម្សិលមិញនេះ។

១៨គ្រាប់​របស់​ណាហ្គា រក​បាន​ដោយ Esho Omogba (៧គ្រាប់), Athuheire Kipson (៥គ្រាប់), Zogbe Anderson (២គ្រាប់), សុះ ស៊ូហាណា (១គ្រាប់), គួច សុកុម្ភៈ (១គ្រាប់), គួច ដានី (១គ្រាប់) និង ឈន ដារ៉ា (១គ្រាប់)។

Omogba ញាក់ដាច់​អ្នកចាំទីខេត្តកំពង់ចាម (រូបភាព៖ Metfone Cambodian League)
លទ្ធផល​នេះ ជួយ​ឲ្យ​ណាហ្គា បន្ត​ឈរ​កំពូល​តារាង ដោយ​មាន ២៤ពិន្ទុ ក្នុង ៩ប្រកួត ចំណែក​កំពង់ចាម បន្ត​ឈរ​បាត​តារាង ដោយ​មាន​ត្រឹម ៣ពិន្ទុ។ ៣ពិន្ទុ​របស់​ខេត្ត​កំពង់ចាម គឺ​បាន​កាលពីសប្ដាហ៍​ដំបូង ដោយ​ឈ្នះ​អគ្គិសនី​កម្ពុជា ១-០ ប៉ុន្តែ ៨ប្រកួត​បន្ទាប់ ក្រុម​នេះ ចាញ់​រហូត និង​ត្រូវ​គេ​ស៊ុត​បញ្ចូលទី​ដល់ទៅ ៨២គ្រាប់។

លទ្ធផល​គូផ្សេងទៀត ប្រចាំ​សប្ដាហ៍​ទី ៩ មានដូចខាងក្រោម៖

  • បឹងកេត ៣-២ អាស៊ីអឺរ៉ុបយូណាយធីត

  • អង្គរថាយហ្គ័រ ៤-២ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

  • ក្រសួងការពារជាតិ ១-០ វិសាខា

  • យុវជនបាទី U-18 ០-៣ ព្រះខ័នរាជស្វាយរៀង

  • អគ្គិសនីកម្ពុជា ២-៤ សូលទីឡូអង្គរ

  • ភ្នំពេញក្រោន ២-១ គិរីវង់សុខសែនជ័យ

តារាង​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី ៩៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;